ក្រុម​ក្មេង​ទំ​នើង​ ៣​នាក់​ជិះ​ម៉ូតូ​ដេញ​កាប់​យុវ​ជន​ម្នាក់​​ដាច់​ជើង​ម្ខាង​

ភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង​៤រសៀលថ្ងៃទី១៦ ខែមករា ​ យុវជនម្នាក់ បានរងរបួសដាច់ ត្រឹម​ក​ជើង​ខាងឆ្វេង បន្ទាប់ពីមានក្រុមក្មេង ទំ​នើង​ចំនួន​៣នាក់ផ្សេងទៀត បានជិះម៉ូតូ មកកៀរ ហើយ​ទាញ​កាំ​បិត ប៉័ងតោដេញកាប់ ស្ថិតនៅតាមបណ្ដោយ ផ្លូវកម្ពុជាក្រោម សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌ ទួល​គោក។

យុវជនរង​គ្រោះ​មាន​ឈ្មោះហុង បារាំង ជា​សិស្ស​នៅ សាលា​ភាសា​កូរ៉េ មានទីលំនៅផ្ទះជួល ក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាន​ដាច់ ត្រឹម​កជើងខាងឆ្វេង រីឯមិត្ដភក្ដិរបស់ខ្លួន ដែលរួចផុតពីគ្រោះថ្នាក់នោះមានឈ្មោះជិន ឡុង អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅ សាលា​វិទ្យាល័យ ស្នាក់នៅជាមួយជនរងគ្រោះ ខាងលើ។

ប្រភព​ព័តមាន​ពីកន្លែងកើតហេតុបាន ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូឌុបគ្នា ដេញ​ពី​ផ្ទះ​ជួល​ឆ្ពោះ​ទៅ​ស្រុក​កំណើតរបស់ ខ្លួនក្នុងខេត្ដព្រៃវែង លុះមកដល់ចំណុចកើត ហេតុ ក៏ត្រូវក្រុមក្មេងស្ទាវ៣នាក់ ជិះម៉ូតូ មួយគ្រឿង បានបើកមកជិត ហើយ​កៀរ បណ្ដាលឱ្យដួលម៉ូតូរួចពួកវាបានដកកាំបិត ប៉័ងតោដេញកាប់គ្មានត្រាប្រណី រួចគេចខ្លួន បាត់​។

ចំពោះ​ករណី​នេះ​សម្ថកិច្ច​នៅ​មិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅ ឡើយទេ ចំពោះករណីនេះ បើ​ទោះបីប្រភព ព័ត៌មានខ្លះបានឱ្យដឹងថា អាច​បណ្ដាលមកពី រឿងគំនុំអ្វីមួយ៕

ដោយ៖ ហេង នាង​

nak-228

 

Related Articles

Back to top button
Close
Close