ថយ​រថ​យន្ត​បុក​ ហើយ​ចុះ​មក​វាយ​ជន​រង​គ្រោះ​ថែម​ទៀត​

ភ្នំពេញ៖ កាលពីវេលាម៉ោង ១១៖២០នាទី យប់ថ្ងៃទី១៦ ខែមករា បុរសជនជាតិចិន ចំនួន៤នាក់ ដែលមាន ស្ថានភាពស្រវឹង បានថយ រថ​យន្ត ទៅបុក យុវជនម្នាក់  ហើយ​ចុះពីលើរថយន្ត មក​វាយ​ជន​រងគ្រោះថែមទៀតផង ស្ថិតនៅតាម ផ្លូវលេខ ២១៤ សង្កាត់បឹងរាំង ខណ្ឌ​ដូន​ពេញ ពោល​នៅ​មុខ ហាងម៉ាស្សា ឡាក់គីម៉ាស្សា។

​សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសជនជាតិចិន ចំនួន៤នាក់ ដែល​មាន​អាការៈស្រឹវឹង ហើយបានបើក រថ​យន្ត​ម៉ាក​លុច្សស៊ីស RX-300 ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2O-5518 មានបំណងមកម៉ាស្សា នៅខាងលើ ប៉ុន្តែពេលមកដល់ ត្រូវ​បាន​បុគ្គ​លិក ប្រាប់ថា ផុត​ម៉ោង​ហើយ ។ ពេលនោះ អ្នកបើករថយន្ត បានបើក ថយក្រោយ បណ្តាលឲ្យបុក បុគ្គលិក​នៅ​ហាង​ខាង​លើនេះ មាន​ឈ្មោះ សួន ម៉ារ៉ែនឌី អាយុ២០ឆ្នាំ កំពុងនៅលើ ម៉ូតូរបស់ខ្លួនរបស់ម៉ាក សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1F-2911បណ្តាលឲ្យដួល ។

ពេលនោះ បុរសជនជាតិចិន ដែលគេមិនស្គាល់ អត្តសញ្ញាណ បានចុះពីលើរថយន្ត ស្ទុះទៅវាយ ជនរងគ្រោះ ហើយក៏ត្រូវ ជនរងគ្រោះ និង​មិត្តភក្តិ វាយវិញ បណ្តាលឲ្យរងរបួសវិញ ។ ភ្លាមៗនោះ ពួកគេ បានទូរស័ព្ទ ទៅបុរសម្នាក់ ដើម្បីមក អន្តរាគមន៍ ។

ពេលដែលបុរសរូបនេះ មកដល់ បានសួរទៅជនរងគ្រោះថា យកប៉ុន្មាន ជនរងគ្រោះឆ្លើយថា យក៥០ដុល្លារ​  តែថៅកែ ហាងម៉ាស្សា ប្រាប់​មកវិញថា​ ទើបពួកគេត្រឡប់ទៅវិញ​៕

ដោយ៖ ហេង នាង​

Hong-01674

 

Related Articles

Back to top button
Close
Close