ចិនប្រកាសឲ្យរង្វាន់រាប់ម៉ឺនដុល្លារដល់អ្នកផ្ដល់ព័ត៌មានពីការរំលោភច្បាប់សុវត្ថិភាពចំណីអាហារ
ឥឡូវនេះ ប្រជាជននៅក្នុងប្រទេសចិនអាចទទួលបាននូវប្រាក់រង្វាន់ចំនួនដល់ទៅ ៤ម៉ឺន ៨ពាន់ដុល្លារសហរដ្ឋអាម៉េរិក ប្រសិនបើគេបានរាយការណ៍ពីជនដែលបានរំលោភច្បាប់សុវត្ថិភាពចំណី អាហារនោះ។
នេះគឺជាជំហានដ៏ថ្មីមួយដែលរដ្ឋាភិបាលចិនក្នុងការចាត់ វិធានការ ដើម្បីធ្វើឲ្យប្រសើរឡើងនូវកំណត់ត្រាស្ដីពីសុវត្ថិភាពចំណីអាហារ និងឱសថរបស់ប្រទេសចិន។
ជាញឹកញាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តែងបានរាយការណ៍អំពី ប្រេងសម្រាប់ចម្អិនអាហារត្រូវបានគេសម្រេងយកមកប្រើឡើងវិញ, មានសារធាតុបង្កឲ្យកើតជំងឺមហារីកនៅក្នុងផលិតផលទឹកដោះគោ និងស៊ុតមាន់ក្លែងក្លាយ។
កាលពីប្រាំឆ្នាំមុននេះ ម្សៅទឹកដោះគោដែលមានសារធាតុគីមី melamine បានសម្លាប់កុមារយ៉ាងយោចណាស់ចំនួន៦នាក់ និងបណ្ដាលឲ្យមានកុមារផ្សេង ទៀតមានជំងឺប្រមាណជាជិត ៣សែននាក់ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋចិនបានឲ្យ ដឹងថា ប្រាក់រង្វាន់នឹងត្រូវផ្ដល់ជូន ក្រោយពេលដែលក្រុមអាជ្ញាធរបញ្ជាក់ថាព័ត៌មានដែលផ្ដល់ឲ្យជាការពិត នោះ៕ (Radio Australia)