ជន​សង្ស័យ​មុខ​សញ្ញា​ឆក់​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​​តាម​ចាប់​ខ្លួន​

ភ្នំពេញ ៖ កាលពីវេលា ម៉ោង០៣និង៤៥នាទី រសៀលថ្ងៃទី១៥ ខែមករា  នៅ​ចំណុច​ភ្លើង​ស្ដុប​ផ្សា​រដី​ហុយ ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សង្ស័យ​​ជា​មុខ​សញ្ញា​ឆក់​ម្នាក​ខណៈកំ​ពុង​​ជិះម៉ូតូ​ ពេលឃើញសមត្ថកិច្ច​ ខំ​បើក​គេច​ទៅបុ​ក​រថ​យន្ត​​ ខ្ទាតជិត ៥ម៉ែត្រ រួច​ងើប​ឡើង​ខំ​ប្រឹង​បើក​ម៉ូតូ​ទាំងខូចរត់គេច ត្រូវនគរបាលចរាចរ ដេញតាមចាប់បាន។

តាមសមត្ថកិច្ចអោយដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ សួង សុគន្ថា ភេទប្រុស អាយុ ២២ឆ្នាំ បានប្រាប់ថា ខ្លួនជានិសិត្យ ភាសាកូរ៉េ បច្ចុប្បន្នមាន ទីលំនៅភូមិព្រៃពពាល សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជិះម៉ូតូស្កុបពី ពណ៌សូកូឡាលាយស ពាកល្លាកលេខ ភ្នំពេញ ១អាកា ៩៤៣១ ។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា មុនកើតហេតុជនសង្ស័យ​ បើកម៉ូតូតែម្នាក់ឯង ពីជើងមកត្បូង រួច​ឆ្លង​ស្ដុប​ក្នុងល្បឿនលឿន ហើយ ពេលឃើញនគរបាលចរាចរ ស្រាប់​តែ​គេច​ទៅ​បុក​រថ​យន្ដ​លុច្ស​ស៊ីស ៤៧០ ពណ៌ខ្មៅ កំពុងបត់ស្ដាំ ចូលទៅបុរីពិភពថី្មពេញមួយទំហឹង បណ្ដាលឲ្យ ដួលច្រង៉ាប់ច្រងិល សំណាងល្អបុកចំកង់រថយន្ត បណ្ដាលរថយន្ដកំពិតថ្ពាល់ ខាងស្ដាំបន្ដិចបន្តួច។

ក្រោយកើតហេតុ ជនសង្ស័យរូបនេះ រួមទាំងម៉ូតូត្រូវបានបញ្ជូន ទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង​

that-0326that-0327

Related Articles

Back to top button
Close
Close