ជិះ​ម៉ូ​តូ​ឌុប​សង្សារ​ធ្លាក​ជង្ហុក​ដួល​ផ្កាប់​មុខ​ និង​ថ្នល់​រង​របួស​ធ្ងន់​

ភ្នំពេញ​៖ កាលពីវេលាម៉ោង២១និង១៧នាទី យុវជនម្នាក់ជិះម៉ូតូឌុប​សង្សារ​ មិនបានមើល​មុខ ​ធ្លាកជង្ហុកបន្តិច ដួលខ្ទាតចេញពី ម៉ូតូ​ផ្កាប់​មុខ​និងថ្នល់ អូសដាច់មុខយ៉ាងដំណំ ចំណែកឯ​សង្សារវិញ ពុំរងរបួសនោះទេ​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៤ ក្នុងភូមិកំបូល សង្កាត់​​កំបូល ខណ្ឌពោធិ៍សែនជ័យ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុំ ចន្ទ្រា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅក្នុងភូមិ កំពង់ឈើទាល ឃុំ​កំពង់​ឈើទាល ស្រុកសំបូរ ខេត្តកំពង់ធំ ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិ​ច រងរបួសធ្ងន់ ត្រូវបាន ក្រុមសង្គ្រោះលេខ៧១១ កងពលតូចង៧០ ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យព្រះកុសមៈ ហៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ ចំណែកឯស្រីស្នេហ៍នោះ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។

មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យមឌុប​សង្សារ​ម្នាក់ ដោយ​ជិះ​បណ្តើរ​សាង​សងគ្នាបណ្តើរ យ៉ាងផ្អែមត្រជាក់ មិនមើលមុខទេ លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូធ្លាក់ជង្ហុកតែបន្តិចសោះ ស្រាប់តែរ៉េចង្កូច ដួលខ្ទាតចេញពីម៉ូតូផ្កាប់មុខ ឈូសនឹងថ្នល់​ដាច់មុខដាច់មាត់យ៉ាង​ដំ​ណំ​។

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរលោកសង្ឃបន្ត និងម៉ូតូត្រូវនគរបាល យកទៅរក្សាទុកនៅប៉ុស្តិ៍កំបូល ដើម្បី​រង់​ចាំ​ម្ចាស់ទៅ​ ទទួលយកទៅវិញ៕

ដោយ៖ ហេង នាង​

that-0320

Related Articles

Back to top button
Close
Close