ម៉ាលី៖ ទាហាន​បារាំង​បន្ត​ប្រតិបត្តិការ​ទ័ពអាកាស រង់ចាំ​ទ័ព​ពី​ប្រទេស​អាហ្វ្រិក​ផ្សេងទៀត

នៅថ្ងៃ ​អាទិត្យ​នេះ កងទ័ព​បារាំង​​កំពុង​បន្ត​ធ្វើការ​វាយប្រហារ​តាមអាកាស ទៅលើ​ក្រុម​ភេរវជន​អ៊ីស្លាម អាន់សារឌីន (Ansar Dine) នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ម៉ាលី។ ក្នុងពេល​ជាមួយគ្នា​នេះ កងកម្លាំង​មក​ពី​បណ្តា​ផ្សេងទៀត នៅ​អាហ្វ្រិក​ក៏​កំពុង​តែ​រៀបចំ​បញ្ជូន​មក​កាន់​ប្រទេស​ម៉ាលី​ដែរ។ កងកម្លាំង​អន្តរជាតិ​ទាំងអស់​នេះ ត្រូវ​ដាក់ពង្រាយ​នៅ​ម៉ាលី ទៅតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ក្រោយ​ពី​ក្រុមឧទ្ទាម និង​ក្រុមភេរវជន​អ៊ីស្លាម​​បាន​វាយដណ្តើម​កាន់កាប់​ប៉ែក​ខាង​ជើង​ប្រទេស​ ម៉ាលី កាល​ពី​ឆ្នាំ​ទៅមិញ។

លោក ​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បារាំង បាន​អះអាង នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ​ថា ប្រតិបត្តិការ​ទ័ព​អាកាស​របស់​បារាំង ទៅលើ​ក្រុម​ភេរវជន​អ៊ីស្លាម (ក្រុម​អានសារឌីន ឬ Ansar Dine) នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ម៉ាលី កំពុង​បន្ត​ធ្វើ​ជាប់ជា​ប្រចាំ។ “កាល​ពី​យប់​ម្សិលមិញ​ក៏​មាន​ធ្វើ នៅថ្ងៃ​អាទិត្យ​នេះ​ក៏​មាន​ធ្វើ ហើយ​នៅថ្ងៃ​ស្អែក​ក៏​នឹង​នៅតែ​បន្ត​ធ្វើ​ដែរ”។

លោក ​រដ្ឋមន្រ្តី​ការពារជាតិ​បារាំង​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ប្រសិនបើ​កងទ័ព​បារាំង​មិន​ធ្វើ​អន្តរាគមន៍​ជួយ​កងទ័ព​រដ្ឋាភិបាល​ម៉ាលី​ទេ នៅ​ពេលនេះ រដ្ឋធានី​បាម៉ា កូ (Bamako) របស់​ម៉ាលី ត្រូវ​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុម​ភេរវជន​បាត់​ទៅ ហើយ។

គួរបញ្ជាក់ថា ក្រៅពី​កងទ័ព​អាកាសកងទ័ព​ជើងគោក​របស់​បារាំងដែល​មាន​មូល ដ្ឋាន​ទ័ពនៅ​ក្នុង​ប្រទេស​កូតឌីវ័រនិង​ប្រទេស​ឆាដ ក៏​ត្រូវ​បាន​បញ្ជូន​មក​ដល់​​ប្រទេស ​ម៉ាលី​ដែរ កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ។

ចំណែក ​ទាហាន​មក​ពី​បណ្តា​ប្រទេស​នៅ​​អាហ្វ្រិកប្រមាណ​ជា ២ពាន់​នាក់ នឹង​ត្រូវ​ដាក់ ពង្រាយ​នៅ​ម៉ាលី នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ។ ការ​ដាក់ ពង្រាយ​កងកម្លាំង​អន្តរជាតិ​នេះ គឺ​ធ្វើ​ឡើង នៅ​ក្នុង​ក្របខ័ណ្ឌ​សេចក្តី សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.ដែល​អនុម័ត កាល​ពី​ខែ​ធ្នូ ដើម្បី​ជួយ​រដ្ឋា ភិបាល​ម៉ាលី ក្នុងការ​បណ្តេញ​ក្រុម​ភេរវជន​អ៊ីស្លាម ចេញ​ពី​តំបន់​ប៉ែក​ខាង​ជើង​ប្រទេស។

តាមគម្រោង ​កងកម្លាំង​អន្តរជាតិ នៅ​ម៉ាលី​នេះ ភាគច្រើន​គឺ​មក​ពី​បណ្តា​ប្រទេស​អាហ្វ្រិក ហើយ​នឹង​ត្រូវ​ដឹកនាំ​ដោយ​កងទ័ព​នីហ្សេរីយ៉ា ដែល​ជា​មហា អំណាច​យោធា​ដ៏​សំខាន់​មួយ នៅ​អាហ្វ្រិក។ ឧត្តមសេនីយ៍​នីហ្សេរីយ៉ា ដែល​នឹង​ត្រូវ​ដឹកនាំ​កងកម្លាំង​អន្តរជាតិ​នៅ​ម៉ាលី នឹង​ធ្វើ​ដំណើរ​មក​ដល់​រដ្ឋធានី​បាម៉ាកូ នៅ​ថ្ងៃ​អាទិត្យ​នេះ។

កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ទាហាន​បារាំង​ម្នាក់ ដែល​ជា​អ្នកបើកបរ​ឧទ្ធម្ ភាគចក្រ បាន​បាត់បង់​ជីវិត នៅ​ក្នុង​ប្រតិបត្តិការ​ទ័ព​អាកាស ដើម្បី​វាយដណ្តើម​យក​ទីក្រុង​កូណា (Kona) ពី​ក្រុមភេរវជន។ រដ្ឋាភិបាល​ម៉ាលី​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ ទាហាន​ម៉ាលី​ ១១នាក់ ត្រូវ​បាត់បង់​ជីវិត និង ៦០នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។ ចំណែក​អង្គការ Human Rights Watch វិញ អះអាង​ថា ការវាយប្រយុទ្ធគ្នា​នៅម៉ាលី បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ ជនស៊ីវិល​ប្រមាណ​ជា ១០នាក់ ក្នុងនោះ មាន​ ៤នាក់ ជា​កុមារ។

លោក ​ដាវីដ កាមរ៉ន (David Cameron) នាយករដ្ឋមន្រ្តី​អង់គ្លេស បាន​ប្រកាស កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា អង់គ្លេស​នឹង​ជួយ​ខាងផ្នែក​ភស្តុភា សម្រាប់​​ប្រតិបត្តិការកងទ័ព​បារាំង​​ ប៉ុន្តែ អង់គ្លេស​នឹង​មិន​បញ្ជូន​កងទ័ព​ប្រយុទ្ធ​​ទៅ​កាន់​ប្រទេស​ម៉ាលី​ទេ។

មន្រ្តី ​ក្រសួង​ការពារជាតិ​អាមេរិក​វិញ​បាន​ឲ្យដឹង​ថា អាមេរិក​កំពុង​តែ​ពិចារណា​ថា តើ​នឹង​ត្រូវ​ចូលរួម​ចំណែក​ត្រឹមកម្រិត​ណា ក្នុង​ប្រតិបត្តិការ​នៅម៉ាលី។ អាមេរិក​ទំនង​ជា​នឹង​ជួយ​ខាង​ផ្នែក​ប្រមូល​ព័ត៌មាន​ទ័ព តាមរយៈ​ផ្កាយរណប និង​យន្តហោះ​ឈ្លបយកការណ៍ ដែល​គ្មាន​មនុស្ស​បើក៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close