ខណៈកំពុងបើករថយន្តស្រាប់តែបែកកង់ជ្រុលចង្កូតឡើងសួនច្បារ
ភ្នំពេញ៖ កាលពីនៅ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែមករា រថយន្តឡិចស៊ីសRX300 បានបោះពួយយ៉ាងលឿន តាមបណ្តោយផ្លូវលេខ៧០ ស្រាប់តែមកដល់មុខក្រុមហ៊ុនសុយសូគី នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រថយន្តក៏បែកកង់មុខ ទាំង២ បណ្តាលឲ្យរថយន្តរេចង្កូតជ្រុលទៅបុកឡើងលើខឿនសួនច្បារ តែមិនបណ្តាលឲ្យរងរបួសនោះទេ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត ឡិចស៊ីស RX300 ពណ៌ខ្មៅ បោះពួយយ៉ាងលឿន តាមបណ្តោយផ្លូវលេខ៧០ ពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបែកកង់មុខខាងស្តាំផងខាងក្រោយ ផង ជាហេតុបណ្តាលឲ្យរថយន្តជ្រុលទៅបុកឡើងលើសួនច្បារដែលនៅក្បែរនោះបង្ក ឲ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ ចំពោះរថយន្តបានរងការខូចខាត ដោយបែកកង់ និងក្រពឹតគូទក្រោយ។
ក្រោយពេលពេលកើត ប៉ូលិសចរាចរជើងគោក បានចុះមកវាស់វែង និងដកហូតយករថយន្តទៅទុកនៅការិយាល័យចរាចររាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ ហេង នាង