រាជ​រដ្ឋា​ភិបាល ​អំ​ពាវ​នាវ​ឱ្យ​ពល​រដ្ឋ​យក​ចិត្ដ​ទុក​ដាក់​បញ្ហា​អគ្គិ​ភ័យ​

ភ្នំពេញ​ ៖​​ នៅ​​ព្រឹក​ថ្ងៃ​ទី​១៤​ ​មករា​ ​​២០១៣​ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​ សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ បញ្ញា​សាស្ដ្រ​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​ លោក​ ​នាយក​រដ្ឋមន្ដ្រី ហ៊ុន​ សែន​ បាន​អំពាវនាវ​ឱ្យ​ ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​មេត្ដា​យកចិត្ដ​ ទុកដាក់​ខ្ពស់​ទៅ​លើ​​បញ្ហា​​​អគ្គិភ័យ ​ដែល​បាន​កើតឡើង​ផ្ទួន​ក្នុង​រយៈ​ ពេល​ប៉ុន្មាន​សបា្ដហ៍​ចុង​ក្រោយ​នេះ​ ។​ ​

​​លោក​ ហ៊ុន​ សែន​ ​បាន​មាន​ប្រសាសន៍​ថា​ បើ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ពីសា​មី​គ្រួសារ​ ជា​ម្ចាស់ផ្ទះ​ទេ​នោះ​ យើង​មិន​អាច​ដោះ​ ស្រាយ​បញ្ហា​បាន​ឡើយ​ ដូច្នេះ​សូម​ប្រជា​ ពលរដ្ឋ​ទាំងអស់​កុំ​អាង​ទៅ​លើ​ការ​អន្ដរា​គម​ន៍​​ បើ​ទោះជា​អន្ដរាគមន៍​ទាន់​ពេល​ ក៏​នៅ​មានការ​ខូចខាត​ផ្ទះសម្បែង​ដែរ​ ។​

សម្ដេច​បាន​អំពាវនាវ​ឱ្យ​មានការ​ប្រុង​ ប្រយ័ត្ន​យកចិត្ដទុកដាក់​ឱ្យ​បាន​ហ្មត់ចត់​ ព្រោះ​នៅ​រដូវ​ប្រាំង​កម្ដៅ​នឹង​ចាប់​កើនឡើង​ ហើយ​នៅ​រដូវប្រាំង​តែងតែ​សង្កេត​ឃើញ​មាន​អគ្គិ​ ភ័យ​ឆាបឆេះ​ជា​ច្រើន​កន្លែង​៕

dsc08451

Related Articles

Back to top button
Close
Close