បុរស​ម្នាក់​ត្រូវ​សម្ថ​កិច្ច​ឃាត់​ខ្លួន​ពី​បទ​លួច​ទូរ​សព័្ទ​អាយ​ហ្វូន​

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៣ វេលាម៉ោង១៤ និង២០នាទី អតីតចុងភៅ នៅហាងជួបគ្នាសំលាញ់ នៅចំណុចផ្ទះលក់បាយ លេខ២២ ផ្លូវលេខ៥៩៨ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមបណ្ដឹងរបស់ ជនរងគ្រោះ​ ពីបទលួច ទូរស័ព្ទដៃ ម៉ាកអាយហ្វូន​។

នាយផ្នែក ព្រហ្មទណ្ឌនគរបាល ខណ្ឌសែនសុខ បានបញ្ជាក់អោយដឹងថា បុរសឈ្មោះ ងួន សុខផល អាយុ៣៦ឆ្នាំ មានមុខរបរ ជាចុងភៅ ក្នុងហាងផឹកស៊ី ត្រូវបានចាប់ខ្លួន

លោក យឹម ដាវុធ នាយផ្នែកព្រហ្មទណ្ឌ បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ កំពុងលក់បាយ ហើយយក ទូរស័ព្ទដៃ របស់​ខ្លួនទៅទុក លើទូរទស្សន៍ ក្នុងផ្ទះលក់បាយស្រប ពេលនោះជនសង្ស័យ បានចូលមកទិញបាយ រួចក៏លួចយកទូរស័ព្ទ នោះទៅបាត់។ ដោយមាន ការសង្ស័យ ជនរងគ្រោះ បានប្ដឹងសមត្ថកិច្ច អោយឃាត់ខ្លួនតែម្ដង ។

ក្រោយការសាកសួរជនសង្ស័យរូបនេះបាន សារភាពថា ពិតជាបានលួចយក ទូរស័ព្ទដៃនោះ មែន បច្ចុប្បន្នសមត្ថកិច្ច បាននិងកំពុង​សំណុំ​រឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាម នីតិវិធីច្បាប់៕

ដោយ៖ ហេង នាង

Lay-128

Related Articles

Back to top button
Close
Close