លោក ​ហ៊ុន​ សែន​ គាំ​ទ្រ​ឱ្យ​មាន​ច្បាប់​ក្រម​សីល​ធម៌​អ្នក​ន​យោ​បាយ​

ភ្នំ​ពេញ​៖ នៅព្រឹក​ថ្ងៃ​ទី១៤ ​មករា​ ២០១៣នេះ លោក​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ​ បានគាំទ្រ​ឱ្យមាន​ក្រមសីលធម៌​អ្នកនយោ​បាយ ​នៅ​ក្នុងប្រទេសកម្ពុជា ​ដើម្បី​ជា​ប្រយោជន៍ ក្នុង​ការ​លើកកម្ពស់ការ និយាយស្តីប្រកបដោយសីលធម៌។

​ថ្លែង​នៅក្នុងពិធីចុះចែក សញ្ញាប័ត្រដល់ និស្សិតសកលវិទ្យាល័យ បញ្ញាសាស្រ្ត កាលពីព្រឹកថ្ងៃទី១៤ ខែមករា ​​លោក​ នាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ បានលើកឡើងពីការប្រើពាក្យ ជេរប្រមាថយ៉ាងធ្ងន់ធ្ងរ ដូចជា ប្រើពាក្យក្បាល យួនខ្លួនខ្មែរ និងពាក្យអាក្បត់ជាតិ ដែលជាការ ប្រមាថ​យ៉ាងធ្ងន់ ដូច្នេះ ​លោក​​គាំទ្រឲ្យ មានក្រមសីលធម៌ អ្នកនយោបាយ ប៉ុន្តែត្រូវ អនុម័ត ដើម្បីចងជាច្បាប់ ហើយបើនរណា ហ៊ានប្រើពាក្យ ជេរ​ប្រមាថទាំងនេះ ត្រូវជាប់ពន្ធនាគារ។

​លោក​ នាយករដ្ឋមន្រ្តីហ៊ុន សែន បានបន្ថែមទៀតថា «បើមានក្រមហ្នឹងគឺវាល្អហើយ ចងវាឲ្យជាប់ហើយដាក់មកដើម្បី អនុម័ត​បង្កើត​ឲ្យ​ទៅ​ជា ច្បាប់តែម្តង បើអ្នកនយោបាយណាហ៊ានប្រើពាក្យហ្នឹង ត្រូវជាប់ទោស»។ ​

សម្រាប់​លោក អ៊ូ វីរៈ ​ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មិនបានគាំទ្រឲ្យមានការបង្កើតច្បាប់នេះទេ ព្រោះជាធម្មតាអ្នកនយោបាយ និង​តំណាងរាស្រ្ត មិនគួរគប្បីប្រើពាក្យអសុរសទាំងនេះចេញមកទេ ហើយគួរតែទុក្ខឲ្យប្រជាពលរដ្ឋជាអ្នកធ្វើការវិនិច្ឆ័យវិញ​ល្អជាង៕

​

 

Related Articles

Back to top button
Close
Close