កិច្ច​ប្រ​ជុំ​ស្តី​ពី​ការ​ រៀប​ចំ​ដង្ហែ​ព្រះ​បរ​ម​សព​ អតីត​ព្រះ​មហាវីរៈ​ក្សត្រ​កម្ពុជា​

ភ្នំពេញ៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំស្តីពីការ រៀបចំដង្ហែព្រះបរមសព អតីតព្រះមហាវីរៈក្សត្រ កម្ពុជា​ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ​មករា ​២០១៣នេះ សមេ្តចចៅហ្វាវំាង គង់ សំអុល បាន​មានប្រសាសន៍ក្នុងពិធីនោះថា នឹង​មាន​ការដង្ហែសាកល្បងធ្វើឡើង ចំនួន២ថ្ងៃគឺ ទី១៩ និងទី២៦ ខែមករា ឆ្នាំ២០១៣ខាង​មុខ​នេះ។

ជា​មួយ​គ្នា​នោះ​លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ក្នុងពិធីនោះផងដែរថា រហូតមកដល់ ថ្ងៃទី១៤ខែមករានេះ អ្នក​កាសែតជិត១០០០នាក់ បានមកចុះឈ្មោះយកព័ត៌មាន ហើយអ្នកកាសែត ត្រូវស្លៀកសំលៀកបំពាក់ ខោខ្មៅ – អាវស ៕

59967_305697112885119_420736548_n

Related Articles

Back to top button
Close
Close