អាកាសធាតុ​ក្ដៅ​ខ្លាំង​កំពុង​គំរាម​កំហែង​បណ្ដា​រដ្ឋ​មួយ​ចំនួន​នៅ​អូស្ត្រាលី

ធាតុ​អាកាស​ក្ដៅ​ខ្លាំង​នៅ​តំបន់​មួយ​ចំនួន​នៅ ​ក្នុង​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​នេះ​ បាន​ធ្វើ​ឲ្យ​ក្រុម​ពន្លត់​អគ្គិភ័យ​ធ្វើ​ការ​ទាំង​យប់​ដើម្បី​អាច​ គ្រប់គ្រង​​បាន​ទៅ​លើ​ការ​គំរាម​កំហែង​នៃ​ការ​រីក​រាល​ដាល​នៃ​ភ្លើង​ឆេះ។

បម្រាម​ហាម​ដុត​ភ្លើង​ទាំង​ស្រុង​ត្រូវ​បាន​អនុវត្ត​ទៅ​លើ​រដ្ឋ​ New South Wales, ​រដ្ឋ ​Victoria​ និង​ដែនដី​រដ្ឋ​ធានី​អូស្ត្រាលី។​

ក្រុម ​ជំនាញការ​ខាង​អាកាសធាតុ​បាន​ព្យាករ​ថា​ ថ្ងៃនេះ​ សីតុណ្ហភាព​នឹង​ស្ថិត​នៅ​ក្នុង​រង្វង់​ជាង​ ៣០​អង្សាសេ​នៅ​ទូទាំង​រដ្ឋ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​លើកលែង​តែ​ រដ្ឋ​ Tasmania ​ចេញ។​

ខ្យល់​បក់​ខ្លាំង​ និង​ការ​ក្ដៅ​ខ្លាំង ​គឺ​ឧបសគ្គ​ធំ​សម្រាប់​ក្រុម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ។​ មាន​ការ​ឆេះ​ព្រៃ​រាប់រយ​កន្លែង​នៅ​រដ្ឋ​ New South Wales​ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​មាន​ភ្លើង​ឆេះ​ព្រៃ​ធំ​បី​កន្លែង​​បាន​ថយ​ចុះ​ ឥទ្ធិពល​ពី​ការ​បន្ដិច​ហើយ។​ អាជ្ញាធររដ្ឋ​ Tasmanian ​ឲ្យ​ដឹង​ថា​ ពួក​គាត់​បាន​ធ្វើ​ការ​ទាំង​យប់​​ដែរ។​ តំបន់​មួយចំ​នួន​នៃ​រដ្ឋ​ Queensland​ បាន​កំពុង​ចាប់​ផ្ដើម​រង​ការ​វាយ​ប្រហារ​ពី​ព្យុះ​ធំ​ៗ​មួយ​ចំនួន​។

ផ្ទុយ ​ទៅ​វិញ នៅ​តំបន់​អូស្ត្រាលី​ខាង​លិច​ ខ្យល់​ព្យុះ​ស៊ី​ក្លូន​ Narelle​ កំពុង​បក់​មក​កាន់​ឆ្នេរ​សមុទ្រ​ និង​គេ​រំពឹង​ថាខ្យល់​ព្យុះ​នេះនឹ​ង​ទៅ​ជា​ព្យុះ​​កម្រិត​៤​នៅ​ល្ងាច​នេះ៕​ (Radio Australia)

Related Articles

Back to top button
Close
Close