បទវិភាគ៖ការបើកទូលាយមានកម្រិតខ្ពស់ ផលិតកម្មមានទិន្នន័យល្អប្រសើរ សេដ្ឋកិច្ចចិនកំពុងអភិវឌ្ឍប្រកបដោយស្ថិរភាពនិងភាពរឹងមាំ

Cambodia News
“ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៤ តម្លៃបន្ថែមនៃឧស្សាហកម្មទាំងមូលរបស់ចិនបានកើនឡើងពី៣១,៣ទ្រីលានយាន់ប្រាក់ចិនដល់៤០,៥ទ្រីលានយាន់ប្រាក់ចិន ។ តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលមានសមាមាត្រជិត៣០ភាគរយនៃទូទាំងពិភពលោក ដែលមានទ្រង់ទ្រាយសរុបកាន់លំដាប់ថ្នាក់ទីមួយលើទូទាំងពិភពលោកក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ។ ក្នុងអំឡុងពេលផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ចិនបានលេចចេញគ្រឿងបរិក្ខារផ្នែកបច្ចេកទេសដ៏សំខាន់មួយចំនួន ។ល។” ពេលថ្មីៗកន្លងទៅនេះ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំសន្និសីទសារព័ត៌មានមួយចំនួនអំពីប្រធានបទ “សម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ប្រកបដោយគុណភាពខ្ពស់”ដែលបានប្រកាសទិន្នន័យថា តាមការប៉ាន់ប្រមាណ កំណើននៃតម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលរបស់ចិនប្រហែលនឹងឡើងដល់៨ទ្រីលានយាន់ប្រាក់ចិន ដែលមានអត្រារួមចំណែកលើសពី៣០ភាគរយចំពោះកំណើននៃឧស្សាហកម្មកម្មន្តសាលទូទាំងពិភពលោក ។ ជំហានបន្ទាប់ ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិននឹងចាត់វិធានការច្រើនផ្នែក ដើម្បីបន្តជំរុញឧស្សាហូបនីយកម្មបែបថ្មីនិងពង្រឹងមូលដ្ឋាននៃសេដ្ឋកិច្ចជាក់ស្តែង ។

តាមទិន្នន័យនៅពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា “ទុនដ៏គ្រប់គ្រាន់”របស់បរទេសកំពុងពន្លឿនការទិញទ្រព្យសម្បត្តិរបស់ចិន ។ មូលនិធិទីផ្សារងើបឡើងថ្មីក្រោមឱវាទក្រុមហ៊ុន Invesco ដែលជាក្រុមហ៊ុនយក្សសម្រាប់គ្រប់គ្រងមូលធនអាមេរិកបានបន្ថែមទិញមូលប័ត្រជាច្រើនរបស់ក្រុមហ៊ុន JD ក្រុមហ៊ុន Yili និងក្រុមហ៊ុន Alibaba ជាដើមនៅខែកក្កដាកន្លងទៅនេះ ។ តាមរបាយការណ៍នៃក្រុមហ៊ុន Goldman Sachs ឱ្យដឹងថា ក្នុងរយៈពេលជិតមួយខែកន្លងទៅនេះ មូលប័ត្រនិងមូលនិធីក្នុងដែនចិនទទួលបានលំហូរប្រាក់ទុនចំនួន៦ពាន់៥៥០លានដុល្លារអាមេរិក ដែលនាំមុខគេក្នុងទីផ្សារងើបឡើងថ្មី ។ ក្រៅពីនេះ ទ្រង់ទ្រាយនៃមូលប័ត្រETFចិនជាច្រើនដែលបានដាក់លក់នៅបរទេសក៏បានកើនឡើងចាប់ពីឆមាសទីពីរមកដែរ ។

ឈានចូលខែកញ្ញា ទន្ទឹមនឹងការប៉ាន់ប្រមាណចំពោះការបញ្ចុះអត្រាការប្រាក់នៃប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានកើនឡើងជាសន្សឹមៗ ទីផ្សារងើបឡើងថ្មីដែលបូករួមទាំងប្រទេសចិនផងបានក្លាយជាចំណុចក្តៅដែលប្រាក់ទុនសកលយកចិត្តទុកដាក់ម្តងទៀត ។ ស្ថាប័នទុនបរទេសជាច្រើនបានយល់ឃើញថា និន្នាការមានភាពនឹងនរឡើងវិញនៃសេដ្ឋកិច្ចចិនបន្តកើនឡើង កម្លាំងប្រកួតប្រជែងខាងឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវលើកកម្ពស់ ព្រមទាំងការបន្តមានប្រសិទ្ធភាពនៃគោលនយោបាយផ្នែករចនាសម្ព័ន្ធ កំពុងរួមគ្នាជំរុញឱ្យជំនឿចិត្តចំពោះទីផ្សារចិនស្តារឡើងវិញជាបន្តបន្ទាប់។

បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាងសហគ្រាសចិននិងបរទេសបានវាយទម្លុះរូបមន្តប្រពៃណី ដែលលើកកម្ពស់លំដាប់ថ្នាក់ទៅកាន់វិស័យដូចជារថយន្តថាមពលថ្មី បញ្ញាសិប្បនិម្មិតនិងឱសថជីវសាស្ត្រជាដើម សហគ្រាសឯកជននិងទុនបរទេសបានប្រែពី “ទីពឹងឯកទិស” ទៅកាន់“ការផ្តល់កម្លាំងចលករគ្នាទៅវិញទៅមក” ដែលកកើតទៅជាការវិលជុំ“ដែលច្នៃប្រឌិតថ្មីនៅប្រទេសចិនហើយនាំចេញទៅកាន់ទូទាំងពិភពលោក” ។

មូលដ្ឋានដ៏រឹងមាំនៃសេដ្ឋកិច្ចចិនបានផ្តល់ការធានាដល់ទុនបរទេស ។ នៅឆ្នាំ២០២៣ GDP របស់ចិនបានលើសពី១៣០ទ្រីលានយាន់ប្រាក់ចិន ដែលមានល្បឿនកំណើន៥ភាគរយ ។ នៅឆមាសទីមួយឆ្នាំ២០២៤ បានកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ដែលបន្តកើនឡើងទៅរកភាពល្អប្រសើរ ។ ស្ថាប័នទុនបរទេសជាច្រើនបានយល់ឃើញថា កត្តាមានអំណោយផលដូចជា សេដ្ឋកិច្ចចិនកើនឡើងយ៉ាងនឹងនរឡើងវិញ កម្លាំងប្រកួតប្រជែងខាងឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវលើកកម្ពស់ ព្រមទាំងប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកជិតនឹងបញ្ចុះអត្រាការប្រាក់ជាដើម នឹងរួមគ្នាជំរុញឱ្យប្រាក់ទុនទូទាំងពិភពលោកពន្លឿនវិនិយោគលើទ្រព្យសម្បត្តិរបស់ចិន ។

ពីពិព័រណ៍ឧស្សាហកម្មវៃឆ្លាតពិភពលោកដល់ពិព័រណ៍អន្តរជាតិចិនសម្រាប់វិនិយោគនិងពាណិជ្ជកម្ម រហូតដល់ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ  ពិព័រណ៍ខាងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិប៉ុន្មានលើកទាំងនេះបានរៀបចំធ្វើជាបន្តបន្ទាប់នៅប្រទេសចិននាពេលថ្មីៗកន្លងទៅនេះ ។ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរជាបន្តបន្ទាប់ ដើម្បីបង្ហាញពីជំនឿចិត្តនិងការប្តេជ្ញាចិត្តរបស់ចិនក្នុងការជំរុញការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ បញ្ចេញសញ្ញាខ្លាំងក្លារបស់ចិនដែលរីករាយបង្កើនកិច្ចសហប្រតិបត្តិការមេត្រីភាពជាមួយប្រទេសនានានិងពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈម ក៏ដូចជាបញ្ចេញការអញ្ជើញយ៉ាងស្មោះត្រង់ស្តីពីការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយគ្នានិងរួមគ្នាត្រួសត្រាយអនាគតដ៏ល្អបវរទៅកាន់សហគមន៍អន្តរជាតិជាបន្តបន្ទាប់ ។ ក្នុងយុគសម័យថ្មី ប្រទេសចិនប្រកាន់ខ្ជាប់ការគ្រោងផែនការដោយម្ចាស់ការ ពង្រីកការបើកទូលាយដោយមានរបៀបរៀបរយ និងជំរុញការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មីខាងពាណិជ្ជកម្មសេវាកម្ម នេះជាវិធានការដ៏សំខាន់របស់ចិនសម្រាប់ការពូនជ្រំកម្លាំងចលករថ្មីខាងពាណិជ្ជកម្មជាមួយបរទេសយ៉ាងសកម្មនិងពន្លឿនការកសាងប្រទេសខ្លាំងក្លាខាងពាណិជ្ជកម្មផង ហើយក៏បានបង្ហាញពីបេសកកម្មនិងទំនួលខុសត្រូវរបស់ចិនដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសកលតាមរយៈសកម្មភាពជាក់ស្តែងក្នុងនាមជាអ្នករួមចំណែកដ៏សំខាន់និងជាយុថ្កាលំនឹងនៃកំណើនសេដ្ឋកិច្ចពិភពលោកផងដែរ ៕

Related Articles

Back to top button
Close
Close