នៅ​​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​បរ​ម​សព​ សម្តេច​ព្រះ​មហាវីរ​ក្សត្រ ​លោក ម៉​ម សូណង់ដូ នឹ​ង​កោរ​សក់​កាន់​ទុក្ខ​

ភ្នំពេញ៖ អ្នកស្រី ហួន ផា​ណា​រី អគ្គលេខាធិការរង សមាគម​អ្នកប្រជាធិបតេយ្យ បានឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៤​កុម្ភៈ ដែល​ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព សម្តេច​ព្រះមហាវីរក្សត្រ លោក ម៉ម សូណង់ដូ ​​នឹង​កោរសក់ កាន់ទុក្ខ នៅ​ព្រៃ​ស​​ នៅ​ម៉ោង ដែល​គេ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរមសព សម្តេច​ព្រះមហាវីរក្សត្រ​ លោក ម៉ម សូណង់ដូ នឹង​កោរសក់​តែម្តង​​។

អ្នកស្រី ហួន សុ​ផា​ណា​រី ដែល​បាន​ចូលជួប សួរសុខទុក្ខ និង​យក​បាយទឹក ជូន​លោក ម៉ម សូណង់ដូ ជា​រៀងរាល់ថ្ងៃ ​ក៏​បានឲ្យដឹងថា នា​ពេល​សព្វថ្ងៃ​នេះ លោក ម៉ម សូណង់ដូ កំពុង​តែ​ឈឺធ្មេញ​ថ្គាម ដែល​ស្រោម​ដែក ហើយ​លោក​ទទួលទាន​បាយ​មិនសូវ​បានទេ​។ ជំងឺ​ឈឺ​ធ្មេញ​នោះ លោក ម៉ម សូណង់ដូ កើតមាន ៣ អាទិត្យ​មកហើយ និង​បាន​ជូនដំណឹង​ទៅ​ខាង​ពន្ធនាគារ​រួចហើយ តែ​នៅ​មិនទាន់​មាន​ការព្យាបាល​ដល់​រូបលោកនៅឡើយ​ទេ​។​

សូម​រម្លឹកថា ដំណឹង​ពី​ពន្ធនាគារ អំពី​សុខទុក្ខ​របស់​លោក ម៉ម សូណង់ដូ ខាងលើនេះ ត្រូវបាន​ធ្វើឡើង ចំ​ពេល​ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានប្រកាស​ផ្សព្វផ្សាយ​នូវ​ការ​បើកសម្ពោធ​យុទ្ធនាការ “​ប្រតិទិន​យុត្តិធម៌ លោក ម៉ម សូណង់ដូ​” ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៣​​៕

Siv channa03_4

Related Articles

Back to top button
Close
Close