បន្លំ​លួច​ទូរ​ស័ព្ទ​ដៃ​ស៊េរីទំ​នើប​ពីរ​គ្រឿង​ម្ចាស់​ទាន់​ក្រ​បួច​ជាប់​

ភ្នំពេញ ​៖​ កាលពី​វេលា​ម៉ោង​១៨ ថ្ងៃទី​៩ ខែមករា ​ជន​​​យុវជនម្នាក់​ត្រូវ​បាន​ជនរងគ្រោះ​ចាប់​ប្រគល់​ជូន​សមត្ថកិច្ច​​ បន្ទាប់​ពី​យុវជន​រូប​នេះ​បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​ទូរស័ព្ទ​ដៃ​ស៊េរី​ ទំនើប​ចំនួន​ពីរ ​គ្រឿង ​ម៉ាក ​iphone 4s ​និង​ម៉ាក ​iphone 5 ​មិនបាន​សម្រេច​ នៅ​ចំណុច​មុខ​ហាង​លក់​ទូរស័ព្ទ ​ដែល​មាន​ទីតាំង​លេខ ​៣១Eo ផ្លូវ ​លេខ​១៤២ ភូមិ​ទី​៤ សង្កាត់​ផ្សារ​ថ្មី​ទី​១ ​ខណ្ឌដូនពេញ។

មុន​ពេល​កើត​ហេតុ​ជនរងគ្រោះ​និង​ប្រពន្ធ​កំពុង​លក់​ទូរស័ព្ទ​នៅ​ចំណុច​ផ្ទះ​កើតហេតុ ស្រាប់​តែមាន​ក្មេង​ទំនើង​ខាងលើ បាន​ចុះ​ពីលើ​ម៉ូតូឌុប​យក​ទូរស័ព្ទ​ម៉ាក ណូគារ ៥៨០០ ទៅ​បញ្ចាំ ក្នុង​តំលៃ​៣០​ដុល្លារ ។ ដោយ​ជនរងគ្រោះ​ជាប់រវល់​និយាយ​ជាមួយ​ភ្ញៀវ​ផ្សេង ទៀត ​ឆ្លៀត​ពេលនោះ​ជនសង្ស័យ​បាន​បន្លំ​លួច​ទូរស័ព្ទដៃ​ស៊េរី​ទំនើប​ចំនួន​២​ គ្រឿង នៅក្នុង​ទូ​តាំង គឺ​ម៉ាក iphone 4s និង​ម៉ាក iphone 5 កាន់​នៅក្នុង​ដៃ ហើយ​ដើរ​ចេញ​មកក្រៅ​បំណង​គេចខ្លួន​​ ខណៈនោះ​ត្រូវ​ជនរងគ្រោះ​ក្រឡេក​ឃើញ​ទាន់​ ក៏​នាំគ្នា​រត់ចេញ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់ការ​តាមច្បាប់។

សមត្ថកិច្ច ​ប្រាប់​ថា​ ជនសង្ស័យ​មានឈ្មោះ រុន រ៉េត ភេទ​ប្រុស ៣០​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ​ត្រូវ​បាន​ឃាត់​ខ្លួន​។ ចំណែក​ជនរងគ្រោះ​នៅក្នុង​ករណីនេះ​ឈ្មោះ​ ញឹម សុផល​ ភេទ​ប្រុស ​អាយុ​៦២​ឆ្នាំ ជា​ឧកញ៉ា​ មុខរបរ​អាជីវករ ​ស្នាក់​នៅផ្ទះ​លេខ​៣១Eo ផ្លូវ​លេខ​១៤២ ភូមិ​ទី​៤ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

នៅ ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ រុន រ៉េត ឆ្លើយ​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ចំនួន​ពីរ​ គ្រឿង ​របស់​ជនរងគ្រោះ​ប្រាកដមែន បច្ចុប្បន្ន ​ជនសង្ស័យ​ រុន រ៉េត សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ​ ធ្វើការ​សួរនាំ​បន្ត​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ ​តុលាការ​រាជធានី​ភ្នំពេញ​ ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់៕

ដោយ៖ ហេង នាង​

1357803582_476x0

 

Related Articles

Back to top button
Close
Close