​សារាចរ​ស្ដី​ពី​ព្រះ​រាជ​ពិ​ធី​ដង្ហែ​ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ ព្រះ​ក​រុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្តម​ សីហនុ

ភ្នំពេញ ៖ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុ​ន ​សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​០៨ ​ខែ​មករា​ ឆ្នាំ ​២០១៣ ​បាន​ចេញ​ចេញ​សារាចរ ​ស្ដីពី​ព្រះ​រាជពិធី​ដង្ហែ​ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម ​សីហនុ ​ព្រះ​មហាវីរក្សត្រ ​ព្រះ​វររាជបិតា​ឯករាជ្យ​ បូរណ​ភាព​ទឹក​ដី ​និង​ឯក​ភាព​ជាតិ​ខ្មែរ ​ព្រះ​បរមរតនកោដ្ឋ​។

យោងតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលបានចេញផ្សាយកាលពី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣ បានឲ្យ ដឹងថា ប្រកាសថ្ងៃកាន់មរណៈទុក្ខ គោរពព្រះវិញ្ញាណក្ខន្ធ ជាផ្លូវការលើកទី២ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១-៧កុម្ភៈ ឆ្នាំ២០១៣។

គ្រប់ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈ និងឯកជនព្រមទាំង ប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ត្រឹមមួយភាគបីនៃដង និងត្រូវតុបតែងសញ្ញា កាន់មរណៈទុក្ខលើព្រះឆាយាលក្ខណ៍ ហើយប្រជាពលរដ្ឋ គ្រប់រូប ត្រូវពាក់សញ្ញា កាន់មរណៈទុក្ខក្នុងរយៈពេលកាន់មរណទុក្ខនេះ។

មន្រ្តីរាជការទាំងអស់ត្រូវឈប់សម្រាកពីការងារនៅថ្ងៃទី១ខែកុម្ភៈ ដែលជាថ្ងៃព្រះរាជពិធី ដង្ហែព្រះបរមសព និងនៅថ្ងៃទី៤ កុម្ភៈ ជាថ្ងៃថ្វាយព្រះភ្លើងព្រះបរមសព។

គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ព្រមទាំងកន្លែងកំសាន្តសប្បាយ ត្រូវផ្អាកការផ្សាយ នូវទស្សនីយ៍ភាព ការសម្តែង និងការប្រគុំតន្រ្តីផ្សេងៗដែល មានលក្ខណៈសប្បាយគគ្រឹកគគ្រេង ក្នុងរយៈពេល៧ថ្ងៃ។

គ្រប់គ្រឹះស្ថានសាធារណៈ និងឯកជន អគារពាណិជ្ជកម្ម និងអាជីវកម្មគ្រប់ប្រភេទ ស្ថិតនៅតាមដងវិថី និងមហាវិថី ដែលត្រូវដង្ហែក្បួន ព្រះបរមសព ត្រូវផ្អាកសកម្មភាពការងារ និងអាជីវកម្មរបស់ខ្លួន នៅថ្ងៃទី១ ខែកុម្ភៈ។

គ្រប់វត្តអារាម បូជនីយ៍ដ្ឋាននានា និងអាស្រមវិបស្សនា ត្រូវរៀបចំពិធីគោរព ព្រះវិញ្ញាណក្ខន្ធឲ្យ បានវិសេសវិសាល សក្តិសម និងសេចក្តីគោរពស្រលាញ់ ដែលផុស ចេញពីក្រអៅបេះដូង ដោយរៀបចំ និមន្តព្រះសង្ឈ សូត្រមន្ត បង្សុកូល និងទូងស្គរ វាយគង-ឃ្មោះ នៅពេលចាប់ផ្តើមព្រះរាជពិធី ដង្ហែព្រះបរមសព ចេញពីព្រះបរមរាជវាំង ពេលព្រះបរមសពយាងដល់ ទីលានវាលព្រះមេរុ និងពេលថ្វាយព្រះភ្លើងព្រះបរមសព ទៅតាមព្រះរាជកម្មវិធី។

ក្នុងព្រះរាជពីធីដង្ហែនិងថ្វាយ ព្រះភ្លើងព្រះបរមសព នឹងមានការបាញ់កាំភ្លើងធំ ១០១ណាត់ ចំនួនបីលើក នឹងរៀបចំ បាញ់កាំជ្រូច ទៅតាមព្រះរាជកម្មវិធីបុណ្យ ជាពិសេសក៏នឹង មានបំពាក់ឧបករណ៍ឧឃោសនសព្ទ នៅតាមដងវិថី និងមហាវិថីដែលត្រូវដង្ហែ ព្រះបរមសព ហើយក៏ផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ LED ខ្នាតធំ ទំហំ ២m x ៣m នៅតាមទីតាំងសំខាន់ ៗមួយចំនួន។

ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ត្រូវបង្កើនការពារសន្តិសុខ សុវត្តិភាពជូន ប្រជាពលរដ្ឋ ឲ្យបានល្អក្នុងព្រះរាជពិធីនេះ ។ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស គ្រប់ស្ថានីយ៍ទូរទស្សន៍ វិទ្យុ ទាំងអស់ត្រូវផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ៕

Lay-067

Related Articles

Back to top button
Close
Close