ជួបគ្រោះថ្នាក់ចរាចរពេលនគរបាល ចុះទៅ អន្តរាគមន៍ វាយនគរបាល
ភ្នំពេញ៖ កាល ពីវេលាម៉ោង១៨និង២០នាទី យប់ថ្ងៃទី៧ ខែមករា ជនដៃដល់ពីរនាក់បានវាយអ្នក ជិះម៉ូតូមកបុកខ្លួន ហើយពេលនគរបាលចុះ ទៅអន្តរាគមន៍ជនទាំងពីរនាក់នោះ បានវាយនគរបាលឲ្យរបួសថែមទៀត ត្រូវខម្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់នគរជំនាញ ព្រហ្មទណ្ឌខណ្ឌ ដើម្បីចាត់ការបន្ត។
ហេតុការនេះកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះ រទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនដៃដល់ទាំងពីរ ទី១ឈ្មោះ ហ៊ិន ហោ ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅភូមិដើមឫស្សី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, ទី២ ឈ្មោះ សុខ ជិន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ 1H-5381 រីឯអ្នកជិះម៉ូតូបុកគេនោះមានឈ្មោះ លី ចាន់រ័ត្ន ភេទប្រុសអាយុ២៧ឆ្នាំមានមុខរបរជាបុគ្គលិកផ្សារទំនើប រស់នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ជិះម៉ូតូម៉ាកវ៉េវពណ៌ប្រផេះ ពាក់ស្លាកលេខ 1L-2878 រងការខូចខាត យ៉ាងដំណំ ដោយសារតែជនដៃដល់ទាំងពីរវាយ។
ប្រភព័ត៌មានបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនដៃដល់ ទាំងពីរបានជិះតាមបណ្តោយផ្លូវជាតិ ខាងលើ លុះដល់ចំណុចកើតហេតុ ក៏បានឈប់ រួចហើយ បត់ជើងតូចនៅលើចិញ្ចើមផ្លូវនេះ បន្តិចក្រោយមកក៏មានម៉ូតូមួយគ្រឿង ដែលបើកបរដោយឈ្មោះ លី ចាន់រ័ត្ន ជិះមកប៉ះពេលនោះ ជនដៃដល់បានសួរពេលនោះ លី ចាន់រ័ត្ន បានឆ្លើយក្នុងលក្ខណៈឌឺ ធ្វើឲ្យជនដៃដល់ខឹង ទើបកើតរឿងវាយតប់គ្នាតែម្តង ភ្លាមៗនោះនគរបាល បានចុះទៅ អន្តរាគមន៍ ត្រូវបានជនដៃដល់ វាយនគរបាលឲ្យរបួសថែមទៀត ត្រូវខម្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់នគរជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីចាត់ការបន្ត។
ដោយ៖ ហេង នាង