ចិនប្រកាសបោះបង់ចោលនូវប្រព័ន្ធកសាងឡើងវិញតាមរយៈការលត់ដំនៅចុងឆ្នាំនេះ
សកម្មជនសិទ្ធិមនុស្សមួយរូបបានស្វាគមន៍ ចំពោះការប្រកាសរបស់ប្រទេសចិនក្នុងការបោះបង់ចោលនូវប្រព័ន្ធកសាង ឡើងវិញតាមរយៈការលត់ដំ។
ប្រព័ន្ធនេះគឺសម្រាប់ប្រើដើម្បីដាក់ទណ្ឌកម្មទៅលើអ្នក ប្រឆាំងនានា និងពលរដ្ឋណាដែលព្យាយាមតវ៉ាដើម្បីសិទ្ធិរបស់ពួកគេ។
លោក Meng Jianzhu ប្រធាននៃគណៈកម្មាធិការនយោបាយ និងច្បាប់ដ៏មានអំណាចនៃគណបក្សកុម្មុយនីសចិនបានមានប្រសាសន៍ប្រាប់ មន្រ្តីរដ្ឋាភិបាលថា ការអនុវត្តនូវប្រព័ន្ធកសាងឡើងវិញនឹងត្រូវឈប់នៅចុងឆ្នាំនេះ។
អ្នកស្រី Sophie Richardson អ្នកស្រាវជ្រាវមកពីអង្គការឃ្លាំមើលសិទ្ធិមនុស្សបានមានប្រសាសន៍ ថា អ្នកស្រីសង្ឃឹមថាជំរំការងារមួយចំនួនដែលផ្ទុកមនុស្សប្រមាណជា ១សែន ៦ម៉ឺននាក់នឹងត្រូវបំបាត់ចេញទាំងស្រុងតែម្ដង ជាជាងការកាត់បន្ថយនូវបរិមាណខ្លះតែប៉ុណ្ណោះ។
អ្នកស្រី បានមានប្រសាសន៍ទៀតថាជនទាំងឡាយដែលបានបញ្ជូនចូលជំរំកសាងដោយការ លត់ដំនេះមិនមានមេធាវីការពារឡើយ ហើយក៏មិនមានការបង្ហាញប្រាប់នូវភស្តុតាងប្រឆាំងនឹងពួកគេ និងការសម្រេចក្នុងការដាក់ឃុំនេះគឺធ្វើឡើងដោយចៅក្រមណាមួយរូប ដែរ។ ដូចនេះ វាច្បាស់ណាស់ថា ប្រព័ន្ធកសាងលត់ដំនេះគឺធ្វើឡើងតាមតែទំនើងចិត្ត និងគ្មានហេតុផលឡើយ៕ (Radio Australia)