ស្ថានភាពរស់នៅរបស់ពលរដ្ឋបុរីកីឡា
ពលរដ្ឋក្នុងសហគមន៍បុរីកីឡា មានទាំងក្មេងទាំងចាស់ ប្រុសស្រី បានបង្ខំចិត្តបន្តរស់នៅក្នុងប្លុកបុរីកីឡា ដែលខ្លះបានស្នាក់នៅខាងមុខសំយាបផ្ទះរបស់គេ ខ្លះស្នាក់នៅក្រោមជណ្ដើរនៃអាគារក្នុងសហគមន៍បុរីកីឡា បើទោះបីជាកម្លាំងសមត្ថកិច្ចបានឈូសឆាយផ្ទះសម្បែងរបស់ពួកគាត់អស់ក៏ដោយ។
ស្ត្រីឈ្មោះ ជុំ ង៉ាន ដែលជាពលរដ្ឋរស់នៅក្នុងសហគមន៍បុរីកីឡា បាននិយាយថា ពួកគាត់មិនអាចទទួលយកសំណងរបស់ក្រុមហ៊ុនដែលផ្ដល់ឲ្យពលរដ្ឋបាននោះ ទើបពួកគាត់តស៊ូរស់នៅក្នុងតំបន់នេះ។ គាត់បានបន្តថា ការរស់នៅទីនេះបានប្រឈមមុខនឹងបញ្ហាសុខភាពដោយសារក្បែរគំនរសំរាម នាំឲ្យការហូបចុករបស់គាត់គ្មានអនាម័យ ហើយកន្លែងស្នាក់នៅក៏មិនសមរម្យ៕