អគ្គិភ័យឆាបឆេះផ្ទះឈើលើថ្មក្រោមអស់ ២ខ្នង
ភ្នំពេញ ៖ កាលពីវេលាម៉ោង១២ និង៥០ នាទីរសៀលថ្ងៃទី៧ ខែមករា មានអគ្គិភ័យឆាបឆេះផ្ទះឈើលើថ្មក្រោមអស់ ២ខ្នងទាំងស្រុង និងរោលខ្មៅផ្ទះថ្ម ៣ល្វែងទៀត ដែលស្ថិតនៅជាប់គ្នា ស្ថិតនៅទល់មុខមន្ទីរពេទ្យកាល់ម៉ែត ផ្ទះលេខ 5OEz ផ្លូវលេខ៧៥ កែង៨៦ ក្រុម១០៩ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បើតាមសម្តីរបស់លោក នេត វត្ថា នាយការិយាល័យពន្លត់អគ្គិភ័យមានប្រសាសន៍ឲ្យដឹង ថា នេះជាអគ្គិភ័យលើកទី៦ សម្រាប់ដើមឆ្នាំ២០១៣ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសម្នាក់។
ដោយឡែក អគ្គិភ័យលើកនេះ កើតឡើងជាប់នឹងព្រំប្រទល់ផ្ទះ ដែលអគ្គិភ័យបានលេបត្រ បាក់ម្តងរួចមកហើយ កាលពីឆ្នាំ២០១២ កន្លងមកថ្មីៗនេះ ។ ម្ចាស់ផ្ទះទី១ មានឈ្មោះ ម៉ក់ ជា ភេទប្រុស អាយុ ២៥ឆ្នាំ និងម្ចាស់ផ្ទះទី២. ម៉ែន ស៊ីថា ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរជា មន្រ្តីនគរបាល ។ មុនពេលកើតហេតុ ឃើញផ្សែងហុយចេញពីខាងលើ មុនទើបបង្កជា អណ្តាតភ្លើងឆាបឆេះ ។
តាមការសន្និដ្ឋានជំហានដំបូង របស់លោកនាយការិយាល័យពន្លត់អគ្គិភ័យ សង្ស័យពីរ ករណីទី១ បណ្តាលមកពីទុស្សេខ្សែភ្លើង និងម្យ៉ាងទៀត អាចបណ្តាលមកពីមានវិវាទនឹង គ្នា ។
ទោះបីជាយ៉ាងណាការឆាបឆេះនេះ មិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយ គ្រាន់តែ ដឹងថា ឆាបឆេះអស់ផ្ទះ ២ខ្នង ធ្វើពីឈើលើថ្មក្រោម ទាំងស្រុង ក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់១២គ្រឿង រថយន្តស្នងការរាជធានីភ្នំពេញ១០គ្រឿង និងរថយន្តកង រាជអាវុធហត្ថ២គ្រឿង ៕