កូដកម្មនៅអេហ្ស៊ីប ចែកជាពីរក្រុម ដាច់ពីគ្នា រវាងក្រុមប្រឆាំង និងក្រុមគាំទ្រ ប្រធានាធិបតី មរស៊ី
នៅប្រទេសអេហ្ស៊ីបក្រុមប្រឆាំងនិងក្រុមគាំទ្រប្រធានាធិបតីមរស៊ី បានធ្វើការប្រឈម មុខគ្នាពេញមួយយប់ថ្ងៃពុធនៅជុំវិញវិមានប្រធានាធិបតីធ្វើអោយស្លាប់បាតុករ ៥នាក់ និងរបួសរាប់រយនាក់។ កូដកម្មប្រឆាំង លោកមរស៊ី បានចាប់រាលដាល កាលពី ថ្ងែអង្គារដើមសប្តាហ៏ មិនពេញចិត្តនឹង វិសោធនកម្មធម្មនុញ្ញ ដែលផ្តល់ នូវអំណាចទូលំទូលាយដល់ប្រធានាធិបតីអ៊ីស្លាម។ ក្រុមគាំទ្រ លោកមរស៊ី បានវាយ ប្រហារបកមកវិញ។
កាលពីថ្ងៃពុធ ម្សិលមិញ សកម្មជនចលនា “ភាតរបុត្រអ៊ីស្លាម” បានចូលទៅ កាន់កាប់ផ្លូវចូលវិមានប្រធានាធិបតីហើយកំចាត់ក្រុមបាតុករប្រឆាំងលោកមរស៊ីចេញ ពីទីនោះ យ៉ាងសាហាវ ព្រៃផ្សៃ។
គណបក្សប្រឆាំងបានរាយការថា មានអំពើទារុណកម្មច្រើនបានកើតឡើង។គេឃើញមាន បាតុករម្នាក់ ត្រូវបានគេចងព្យួរជើងទាំងពីរ ឡើងលើជាប់សសរដងគោម អគ្គិសនី នៅមុខវិមានប្រធានាធិបតី។ ជាងនេះទៅទៀត មានមនុស្សជាច្រើននាក់បានបាត់ ខ្លួន ក្នុងនោះ ភាគច្រើនជាក្មេងស្រី។
កូដកម្មប្រឆាំងលោកមរស៊ីបានចាប់ផ្តើមកើតឡើង តាំងពីចុងខែវិច្ឆិកាបន្ទាប់ពី មាន ចេញក្រិត្យ ប្រធានាធិបតី ផ្តល់អំណាច ទូលំទូលាយ ដល់ ប្រធានាធិបតីអេហ្ស៊ីប។
កូដកម្មបានចាប់រាលដាល កាលពីថ្ងៃអង្គារ ដើមសប្តាហ៍ ហើយក្រុមបាតុករគាំទ្រ លោកមរស៊ី បានវាយបកប្រហារ តបត មកវិញ។
យោងតាមអ្នកទទួលខុសត្រូវនៃរដ្ឋាភិបាលអេហ្ស៊ីបប្រធានាធិបតីមរស៊ីនឹងប្រកាស ដំណឹងមួយ នៅថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីអោយប្រជាជនពេញចិត្ត។ នៅថ្ងៃ អង្គារ អនុប្រធានាធិបតី បានសុំអោយ គណបក្សប្រឆាំង ធ្វើការចរចារជាមួយ រដ្ឋា ភិបាល។គណបក្សប្រឆាំងតបវិញថាខ្លួននឹងចរចារលុះត្រាតែរដ្ឋាភិបាលលុបចោល នូវក្រិត្យដែលផ្តល់អំណាច ដល់ប្រធានាធិបតី និងបញ្ឈប់នូវការបោះឆ្នោត ប្រជាមតិ លើគំរោងធម្មនុញ្ញ នៅថ្ងៃ ១៥ធ្នូ ខាងមុខ។
ប៉ុន្តែក្រុមបាតុករដែលបាត់បង់ញាតិមិត្តក្នុងអំពើហឹង្សា យល់ថា មិនចាំបាច់មានការ ចរចារនោះឡើយព្រោះសំរាប់ពួកគេថ្ងៃទី៥ធ្នូម្សិលមិញគឺជាថ្ងៃតំណាងនូវអំពើផ្ តាច់ការរបស់រដ្ឋាភិបាលរឺក៏តំណាងចលនាបដិវត្តន៍៕ ដោយ ព្រំ សឿន សូលីណា (RFI)