នៅឆ្នាំ២០១២ ករណីគ្រុនឈាមក្នុងចំណោម១០០០នាក់​​​​មានស្លាប់ជាមធ្យម៤នាក់

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ យោងតាមព័ត៌មាន ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត បាណកសាស្រ្ត    បានឲ្យដឹងថា ឆ្នាំ២០១២ ក្នុងករណីគ្រុនឈាមក្នុងចំណោម១០០០នាក់ មានស្លាប់ជាមធ្យម៤នាក់ ពោលគឺ ទាបជាងឆ្នាំ២០០៧ យ៉ាងច្រើន ដោយកាលពីឆ្នាំ២០០៧ ក្នុង១០០០នាក់ មានស្លាប់១០នាក់។ ប៉ុន្តែយ៉ាងណាក៏ដោយ ចំនួនអ្នកឈឺ និងអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម ក្នុងរយៈពេល១០ខែ ឆ្នាំ២០១២នេះ មានការកើនឡើងជាងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១១។

មូលហេតុស្លាប់ក្នុងឆ្នាំ២០១២នេះ គឺដោយសារ ករណីធ្ងន់ធ្ងរដល់ស្លាប់ មានសញ្ញាហូរឈាមតាមផ្លូវរំលាយអាហារ ៧០ភាគរយ ហើយភាគច្រើនចូលព្យាបាល សេវាឯកជនជាមុន ក្នុងនោះ ៣៥ភាគរយ ទឹកចូលសូតដោយមន្ទីរពេទ្យឯកជនខ្លះ បញ្ជូលសេរ៉ូម ហួសកំរិតនាំឲ្យជំងឺ កាន់តែធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបាន ហើយ បញ្ជូនមកស្លាប់នៅមន្ទីរពេទ្យរដ្ឋ។

ប្រភពដដែលបន្តថា ក្នុង១០ខែកន្លងមកនេះ ករណីឈឺក្នុងប្រជាជន ១សែននាក់ គិតជាមធ្យមទូទាំងប្រទេសមាន ២៧៦ករណី ក៏ប៉ុន្ដែ ៥ខេត្ដដែលមានអត្រាខ្ពស់ គឺខេត្ដសៀមរាបមាន៨១១ករណី, បន្ទាយមានជ័យមាន៦៦៦ករណី, ឧត្ដរមានជ័យមាន៤២២ករណី, កណ្ដាលមាន៣៩៦ករណី, កំពង់ស្ពឺមាន៣១៣ករណី។ ចំណែករាជធានីភ្នំពេញ មានអត្រាឈឺក្រោមមធ្យម គឺ ២០៣ប៉ុណ្ណោះ។ ខេត្ដ៦ ដែលគ្មានផ្ទុះរាតត្បាត គឺ ក្រចេះ កែប ពោធិសាត់ មណ្ឌលគិរី ស្ទឹងត្រែង រតនគិរី។

តាមព័ត៌មានពីមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដដែល បានឲ្យដឹងទៀតថា ឆ្នាំ ២០១២នេះ ករណីឈឺប្រចាំសប្ដាហ៍ មានច្រើនបំផុត នៅក្នុង៣សប្ដាហ៍ គឺពីសប្ដាហ៍ទី២៦ដល់២៨ដែលមានជាមធ្យម ២៤០០នាក់ក្នុង១សប្ដាហ៍ៗ បន្ទាប់មក ចំនួនករណីឈឺបានថយចុះរហូតមកដល់ ៤០០-៥០០ ជាមធ្យម ក្នុង១សប្ដាហ៍ នៅដើមខែ ១១នេះ ពោលគឺយើង ឆ្លងផុតពីការផ្ទុះរាតត្បាតហើយ

ប៉ុន្ដែមាតាបិតាត្រូវបន្ដប្រុងប្រយ័ក្ន ការពារកុំឲ្យមូសខ្លាំកូនចៅតទៅទៀត ព្រោះថា ប្រទេសកម្ពុជាជាប្រទេសមួយ ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាសំបុកចាស់របស់ជំងឺគ្រុនឈាម ហើយសម័យកាលនេះ គ្មានប្រទេសណា១ ក្នុងតំបន់នេះអាចគេចផុតពីហានិភ័យ នៃការឆ្លងជំងឺគ្រុនឈាមនៅទ្បើយ។

សូមជម្រាបថា ឆ្នាំ២០១២នេះ មជ្ឈមណ្ឌលបានចែកអាបែត ៣២០ តោនគ្របណ្ដប់ ១ភាគ៣ នៃគ្រួសារទួទាំងប្រទេស។ រាល់ឆ្នាំ មជ្ឈមណ្ឌលចែកតែ ១៥០តោនទេក្នុង ១ឆ្នាំៗ។ មជ្ឈមណ្ឌលបានប្រកាសអាសន្នជាសាធារណៈ និងត្រៀមអន្ដរាគគមន៍ ទប់ស្កាត់មិនឲ្យមានស្លាប់ច្រើនដូចឆ្នាំ២០០៧។ ការថយចុះករណីស្លាប់ដោយសារ ប្រជាជនយល់កាន់តែច្រើន ហើយបញ្ជូនកូនមកសេវាសាធារណៈ កាន់តែច្រើន ធ្វើឲ្យចំនួនឈឺកើន ប៉ុន្ដែអត្រាស្លាប់មានកំរិតទាប ជាងឆ្នាំ២០០៧ យ៉ាងច្រើន៕

មូសខ្លាដែលជាប្រភពចម្លងជំងឺគ្រុនឈាម

Related Articles

Back to top button
Close
Close