អភិបាលក្រុង New York សុំជំនួយសម្រាប់ជួសជុលការខូចខាតដោយសារព្យុះSandy
អភិបាលក្រុង New York លោក Andrew Cuomo បានស្នើសុំថវិកាជំនួយចំនួន៣០ ពាន់ លានដុល្លារ ពីរដ្ឋាភិបាលសហព័ន្ធ ដើម្បីយកទៅជួយការស្តារឡើងវិញនូវ ការខូចខាតដ៏សម្បើមដោយសារ ខ្យល់ព្យុះនៅក្នុងរដ្ឋរបស់លោក។
លោកថ្លែងថា ការរៀបចំសេដ្ឋកិច្ចឲ្យដើរឡើងវិញ គឺជាការសំខាន់ណាស់ សម្រាប់រដ្ឋ New York និងប្រទេសអាម៉េរិកទាំងមូល ។
សំណើ សុំថវិកានេះ បានកើតមានឡើងក្នុងពេល៣ថ្ងៃ មុនលោកប្រធានាធិបតី បារ៉ាក់អូបាម៉ា ធ្វើដំណើរទៅតំបន់នានា នៅរដ្ឋ New York និងរដ្ឋ New Jersey ដែលរងគ្រោះខ្លាំងបំផុតដោយសារទឹកជំនន់និងរលកធំៗបណ្តាលឡើង ដោយសារខ្យល់ព្យុះ Sandy ។
នៅ គ្រាជាមួយគ្នានេះ ចៅហ្វាយក្រុង New York លោក Michael Bloomberg បានប្រកាសគម្រោងថវិកា៥០០លានដុល្លារសម្រាប់ជួយគ្រាអាសន្ន ដើម្បីជួស ជុលសាលារៀនសាធរណៈចំនួន៣៧សាលារៀននិងមន្ទីរពេទ្យសាធារណៈ៣ដែល បានបិទទ្វារចាប់តាំងពីខ្យល់ព្យុះ Sandy បានបក់បោកទៅលើរដ្ឋ New York នៅពេលជាង ២សប្តាហ៍កន្លងទៅនេះ ៕(Radio Australia)