អាម៉េរិកព្រមានពលរដ្ឋខ្លួនពីការតវ៉ាក្នុងពេលចុងសប្តាហ៍
ស្ថានកុងស៊ុលអាម៉េរិកបានព្រមានពលរដ្ឋ របស់ខ្លួនដែលកំពុងរស់នៅប្រទេស អូស្ត្រាលីពីលទ្ធភាពនៃការផ្ទុះ ការតវ៉ាប្រឆាំងជនជាតិអាម៉េរិកនៅនៅចុង សប្តាហ៍នេះ។
ស្ថានកុងស៊ុលអាម៉េរិកបានបន្តថា អាជ្ញាធរអូស្ត្រាលីបានណែនាំពីលទ្ធភាពពីការ ធ្វើបាតុ កម្មនៅ ទីក្រុងស៊ីដនីយ៍ និងទីក្រុងមិលប៊ិន។
ការចេញសេចក្តីព្រមាននេះធ្វើឡើង បន្ទាប់ពីមានអំពើហិង្សានៅកណ្តាលទីក្រុង ស៊ីដនីយ៍ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីពលរដ្ឋជាច្រើនបានធ្វើការប្រមូលផ្តុំគ្នា ដើម្បីតវ៉ា ប្រឆាំងនឹងរឿងភាពយន្តដែលប្រឆាំងនឹងសាសនាអ៊ីស្លាម។
កុង ស៊ុលអាម៉េរិកបានបន្តថាពលរដ្ឋអាម៉េរិកគួរតែជៀសវាងតំបន់ ដែលមានបាតុកម្ម នៅក្នុងទីក្រុងទាំងពីរនៅចុងសប្តាហ៍នេះ៕ (Radio Australia)