ក្រុមប្រឹក្សា​របស់ AIEA បន្ត​ដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ទេសាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ ហៅកាត់ថា AIEA នឹងបន្ត លើ កយកសំណុំរឿងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ទៅជជែកជាថ្មី ចាប់ពីថ្ងៃ ច័ន្ទ ទី១០ កញ្ញាសប្តាហ៍ក្រោយ។ AIEA នឹងជជែកពីបញ្ហានេះជាមួយក្រុម ប្រទេសលោកខាងលិចដែលបាននឹងកំពុង បន្តចោទទីក្រុងតេហេរ៉ង់ថា មិនបាន សហការណ៍ដោយតម្លាភាពជាមួយ AIEA។

តាមធម្មតា គឺមានប្រធានបទជាច្រើន ដូចយ៉ាងបញ្ហាសន្តិសុខ ឬមួយក៏សកម្ម ភាពនុយក្លេអ៊ែររបស់កូរ៉ខាងជើងទេ ដែលគណៈប្រតិភូនៃប្រទេសសមាជិកទំាង ៣៥ប្រទេសរបស់ AIEA ត្រូវលើកទៅជជែកនៅក្នុងកិច្ចប្រជុំពេញមួយសប្តាហ៍ នៅក្នុងទីក្រុង វីយែន ប្រទេសអូទ្រីស។ ប៉ុន្តែជាថ្មីម្តងទៀតសំណុំរឿងនុយ ក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់នៅតែប្រធានបទក្តៅដែលត្រូវ តែលើកយកទៅនិយាយ ដោយមិនអាចចៀសរួច។

នៅក្នុងរបាយការណ៍កម្រាស់ ១១ទំព័រចុងក្រោយរបស់ខ្លួន AIEA បានសរសេរ ច្បាស់ៗ ពីអសមត្ថភាពរបស់ខ្លួនក្នុងការបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់ អ៊ីរ៉ង់ ជាកម្មវិធីនុយក្លេអ៊ែរស៊ីវិលនោះ ព្រោះថា អ៊ីរ៉ង់មិនបានចូលរួមសហការណ៍ ឲ្យបានពេញលេញជាមួយ AIEA ទេ។ AIEA បានចោទរដ្ឋអំណាចអ៊ីរ៉ង់ថា បានលុប ចោលនូវស្លាកស្នាមជាច្រើនដែលមាននៅមជ្ឈមណ្ឌលនុយក្លេអ៊ែរយោធា  Parcin ស្ថិតក្បែរទីក្រុងតេហេរ៉ង់។

អ្នកការទូតបស្ចិមលោកម្នាក់បានបញ្ជាក់ថា អ៊ីរ៉ង់កំពុងបន្តលេងល្ខោន ជាមួយ សហគមន៍អន្តរជាតិ ដោយមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ឲ្យបាន ម្មត់ចត់ទេ។ អ្នកការទូតបស្ចិមលោករូបនេះដដែលបានយល់ឃើញថា គេគួរតែមាន សេចក្តីសម្រេចចិត្តមួយដាក់ទ័ណ្ឌកម្មលើអ៊ីរ៉ង់ ឬមួយក៏យ៉ាងហោចណាស់ សេចក្តីថ្លែងការណ៍ចាស់ដៃមួយពីក្រុមប្រទេស ៥បូក១ មាន អាមេរិក ចិន រុស្ស៊ី អង់គ្លេស បារំាង បូកអាល្លឺម៉ង់។ សម្រាប់អ្នកការទូតបស្ចិមលោករូបនេះ AIEA និងក្រុមប្រទេសទំាង ៦ ត្រូវតែរួមប្រជុំគ្នាដើម្បីស្វែងរកការឯកភាព មួយក្នុង ការ គាបសង្កត់លើរបបទីក្រុងតេហេរ៉ង់។

ប៉ុន្តែ នៅចំពោះមុខ គេត្រូវតែនិយាយជំនះ និងបញ្ចុះបញ្ចូលប្រទេសចិន និង រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ប្រទេសអ៊ីរ៉ង់។ ជានិច្ច ជាកាល ទីក្រុង ប៉េកំាង និងម៉ូស្គូតែងតែប្រើសិទ្ធិវេតូប្រឆំាងនឹងគ្រប់សេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលដាក់ទ័ណ្ឌកម្មលើ អ៊ីរ៉ង់។ ថ្មីៗនេះ ពិតមែនតែលោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីបានជម្រុញអ៊ីរ៉ង់ ឲ្យចូលរួមសហប្រតិបត្តិការជាមួយ AIEA ក៏ដោយ ក៏អ្នកការទូតរុស្ស៊ីរូបនេះបាន ឆ្លៀតរំលឹកថា គ្មានភស្តុតាងណាមួយដែលបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែរ អ៊ីរ៉ង់ ជាកម្មវិធីនុយក្លេអ៊ែរយោធានោះទេ។

គួរបញ្ជាក់ជូនថា គឺអវត្តមាននៅក្នុងកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និង AIEA ពេលនេះឯង ដែលបានជម្រុញឲ្យប្រទេសអ៊ីស្រាអែលដែលជាសត្រូវរបស់អ៊ីរ៉ង់យកធ្វើ ជាសក្ចីកម្មដើម្បីវាយប្រហារអ៊ីរ៉ង់តាមផ្លូវយោធា។ គឺនៅក្នុងបរិបទដ៏តានតឹង នេះហើយ ដែលគណៈប្រតិភូនៃប្រទេសសមាជិកទំាង ៣៥ប្រទេសរបស់ AIEA ត្រូវតែ ស្វះស្វែងរកការឯកភាពគ្នាមួយក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ៕ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close