សម្តេចតេជោ ហ៊ុន សែន ៖ ត្រូវ​ឆ្លៀត​ហាត់​ប្រាណ ​ដោយ​លេង​កីឡា ​ដើម្បី​​អាយុ​​ច្រើន​មាន​​កម្លាំង​​​​ធ្វើ​ការ​បាន​ច្រើន​ ​

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ តាម​រយៈ​Channel តេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​បង្ហាញ​ពី​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃរបស់សម្ដេចនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ។ សម្ដេចបានលើកឡើងថា អាយុគឺគ្រាន់តែជាតួលេខប៉ុណ្ណោះ។

សម្ដេចតេជោបានសរសេរនូវ​នៅលើChannel តេឡេក្រាម របស់សម្ដេចនៅល្ងាច​ម្សិល​មិញថា៖ «ម្សិលមិញសម្រាប់ខ្ញុំប្រើពេល ១៥ម៉ោងពីពេលស្លៀកពាក់ពេលព្រឹករហូតពេលដោះសម្លៀកបំពាក់ពេលយប់។ ថ្ងៃនេះព្រឹកប្រជុំនៅក្រុងឡាប៊ួនបាចូ ប្រទេស​ឥណ្ឌូនេស៊ី ល្ងាចវាយកូនគោលនៅក្រុងតាខ្មៅខេត្តកណ្តាលកម្ពុជា។​អាយុ​ច្រើន​កម្លាំង​មាន​ធ្វើការ​បាន​ច្រើន​ត្រូវ​ឆ្លៀត​ហាត់​ប្រាណ​ដោយ​លេងកីឡា។ ប្រទេសយើងកំពុងប្រកួតកីឡាសុីហ្គេមលើកទី៣២ ដែលកំពុងប្រព្រឹត្តិទៅយ៉ាងរលូន»។

ជាមួយគ្នានេះសម្ដេចបានផ្ញើសារយ៉ាងខ្លីមួយថា កីឡារស់ក្នុងសន្តិភាព សន្តិភាពសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព៕

 

Related Articles

Back to top button
Close
Close