​​​មនុស្ស​​ជាង ​១០០​​នាក់បាន​ស្លាប់​​​​ក្នុង​​ហេតុការណ៍​​បាក់​​ស្ពាន​​ទើប​​ជួស​ជុល​​ថ្មី​នៅ​​ឥណ្ឌា ​​

សារព័ត៌មាន​ Cambodia News/

ញូដេលី​ ៖ ​​តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២​ នេះ​ អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ឥណ្ឌាបានឱ្យដឹង   ចំនួនមនុស្សស្លាប់​នៅ​ក្នុង​ហេតុការណ៍​បាក់​ស្ពាន​មួយ​កន្លែង ​នៅក្នុងរដ្ឋ ហ្គូចារ៉ាត់ (Gujarat) ស្ថិតនៅ​ភាគ​ខាង​លិចនៃប្រទេសបានកើនដល់ ១២០នាក់ហើយ។

កាលពីថ្ងៃអាទិត្យ នៅពេល ដែលស្ពាននេះបានបាក់រលំ មាន​​មនុស្សជាង ៤០០នាក់ ត្រូវបានគេ​រាយការណ៍ថាបា​ន​ស្ថិត​នៅលើ​ស្ពាន​ឆ្លង​​ទន្លេ ម៉ាឈូ (Machhu) ស្ថិតនៅក្នុងទីក្រុង ម័រប៊ី (Morbi)  ។

ថ្លែងប្រាប់ AFP មន្ត្រីក្នុងតំបន់ម្នាក់បានបញ្ជាក់ដូច្នេះថា «យើងបាន​រកឃើញសាកសពមនុស្ស ១២០នាក់ហើយ មក​ទល់​នឹង​ពេល​នេះ រីឯចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះ ខណៈប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តធ្វើឡើងនៅឡើយ»។

សូមជម្រាបថា ស្ពានខាងលើមានទីតាំងស្ថិតនៅក្នុងទីក្រុង Morbi ស្ថិតនៅចម្ងាយប្រហែលជា ២០០គីឡូម៉ែត្រពីទីក្រុង អះ​ម៉េដា​បាដ​ (Ahmedabad) នៃរដ្ឋ ហ្គូចារ៉ាត់ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យស្ពានប្រវែង ២៣០​ម៉ែត្រនេះ​ដែល​សាង​សង់ក្នុងស.វទី១៩ បាក់រលំនៅឡើយទេ៕

Related Articles

Back to top button
Close
Close