ចិនរកឃើញករណីឆ្លងវីរុសផ្តាសាយបក្សី H5N6 លើមនុស្សជាលើកដំបូង
សារព័ត៌មាន Camobdia News/
ចិន (១៦ កក្កដា ២០២១) ៖ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ អាជ្ញាធរមូលដ្ឋានចិនបាននិយាយថា មនុស្សម្នាក់ត្រូវបានគេធ្វើតេស្ត៍វិជ្ជមានចំពោះវីរុសផ្តាសាយបក្សី H5N6 នៅទីក្រុង Bazhong ខេត្ត Sichuan ភាគនិរតីប្រទេសចិន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
បុរសវ័យ ៥៥ ឆ្នាំ ដែលបានគេធ្វើតេស្ត៍វិជ្ជមានវីរុសផ្តាសាយបក្សី H5N6 រូបនេះបានបង្ហាញរោគសញ្ញានៃគ្រុនក្តៅកាលពីថ្ងៃទី ៣០ ខែមិថុនា ហើយត្រូវបានគេធ្វើតេស្តរកឃើញវីរុសនេះនៅថ្ងៃទី ៦ ខែកក្កដា ក្រោយមកអាជ្ញាធរមូលដ្ឋានបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគតំបន់នោះផងដែរ ។
យោងតាមការវាយតម្លៃរបស់អ្នកជំនាញ បានឲ្យដឹងថា ហានិភ័យនៃការរីករាលដាលទ្រង់ទ្រាយធំនៃវីរុសនេះ គឺទាបណាស់ និងមិនបង្កការចម្លងធ្ងន់ធ្ងរណាមួយឡើយ ៕