ថៃ​មាន​អ្នកស្លាប់​ដោយ​កូ​វីដ​ចំនួន​៣៥​នាក់​ទៀត ​និង​ឆ្លង​ថ្មី​៤,០៥៩​ករណី​

សារព័ត៌មាន Cambodia News/

ថៃ (២២ មិថុនា ២០២១) ៖ នៅ​ថ្ងៃ​​ទី២២ ខែមិថុនានេះ ក្រសួងសុខាភិបាល​ថៃ បាន​រាយការណ៍​អំពី​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣៥​នាក់​បន្ថែមទៀត ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ដោយ​ធ្វើ​ឲ្យ​អ្នកស្លាប់​សរុប​កើន​ដល់​១,៦៩៣​នាក់​។

​ក្រសួងសុខាភិបាល​ថៃ ក៏បាន​ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៤,០៥៩​ករណី​ផងដែរ ក្នុង​រយៈពេល​ដូចគ្នា ដោយ​នាំ​ឲ្យ​ករណី​សរុប​កើន​ដល់ ២២៥,៣៦៥​ករណី​។​

ក្នុងចំណោម​ករណី​សរុប ដែល​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ មាន​៣,៩៨៤​ករណី​គឺជា​ប្រជាជន​ទូទៅ និង​៧៥​ករណី​ទៀត​គឺជា​ការឆ្លង​នៅក្នុង​ពន្ធនាគារ​។ ស្របពេល​ជាមួយគ្នា​នោះដែរ អ្នកជំងឺ​ចំនួន ២,០៤៧​នាក់ បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​៕

 

Related Articles

Back to top button
Close
Close