ចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ាកើនឡើងដល់៥.៥៤១នាក់
សារព័ត៌មាន Cambodia News/
មីយ៉ាន់ម៉ា (២១ កញ្ញា ២០២០) ៖ យោងតាមប្រភពពីសារព័ត៌មាន ស៊ិនហួរ បានអោយដឹងថា ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន១១នាក់បន្ថែមទៀតដោយសារជំងឺកូវីដ១៩ កាលពីយប់ថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសអាស៊ានមួយនេះកើនដល់៩២ នាក់។
អាជ្ញាធរបាននិយាយមានករណីឆ្លងថ្មីចំនួន២៧៨ករណីទៀតដែលត្រូវបានបញ្ជាក់បន្ថែមទៀតនៅក្នុងប្រទេសកាលពីយប់ថ្ងៃអាទិត្យដែលនាំឱ្យមានចំនួនសរុបកើនឡើងដល់៥.៥៤១ នាក់។
ដោយសារតែករណីឆ្លងរាលដាលក្នុងស្រុកកើនឡើងថ្មីៗនេះរដ្ឋាភិបាលមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យបានដាក់បទបញ្ជាអោយពលរដ្ឋស្នាក់នៅក្នុងផ្ទះនៅតាមបណ្តាទីក្រុងនានាក្នុងតំបន់ Yangon ដោយមិនរាប់បញ្ចូលទីប្រជុំជន Cocokyun ដែលនឹងមានសុពលភាពចាប់ពីព្រឹកថ្ងៃចន្ទនេះតទៅ៕