រថយន្តក្រុងរអិលធ្លាក់ពីលើភ្នំនៅនេប៉ាល់ ស្លាប់១១នាក់ និងរងរបួសជាង១០០នាក់
សារព័ត៌មាន Cambodia News/
នេប៉ាល់ ៖ មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា រថយន្តក្រុងដឹកលើសទម្ងន់មួយគ្រឿងបានរអិលធ្លាក់ពីលើភ្នំមួយនៅកណ្តាលប្រទេសនេប៉ាល់ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងរងរបួស១០៨នាក់។
រថយន្ដក្រុងនេះកំពុងដឹកអ្នកដំណើរដែលបានប្រារព្ធពិធីបុណ្យហិណ្ឌូ Dashain ពីស្រុក Sindhupalchowk ទៅកាន់ទីក្រុង Kathmandu។ ប៉ុន្តែរថយន្ដដែលមានហ្វូងមនុស្សច្រើនមួយគ្រឿងនេះបានរអិល និងធ្លាក់ជាង ៥០ ម៉ែត្រប៉ុណ្ណោះនៅត្រង់ចំណុចផ្លូវកោង។
មន្ត្រីប្រចាំស្រុកលោកស្រី Goma Devi Chemjong បានប្រាប់ AFP ថា “មនុស្ស៦ នាក់បានស្លាប់ភ្លាមៗ និង៥នាក់ទៀតបានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ ឬពេលកំពុងទទួលការព្យាបាល” ។
លោកស្រី Chemjong បាននិយាយថា មនុស្ស១០៨នាក់បានរងរបួស ប៉ុន្តែមានតែ៣៩នាក់ប៉ុណ្ណោះដែលត្រូវបានថែរក្សាដើម្បីព្យាបាល។ លោកស្រីបាននិយាយថា “យើងកំពុងស៊ើបអង្កេតថា តើមូលហេតុអ្វីដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះ”៕