សម្តេចតេជោ៖ ទោះបី​បំពេញ​បេស​កកម្ម​នៅ​ក្រៅ​ប្រទេស​តែតែង​តែ​នឹក​​ដល់​​បង​​ប្អូន​កូនក្មួយ​គ្រប់​ទីកន្លែង​ទាំង​អស់ ​

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (១៣ វិច្ឆិកា ២០១៨) ៖ នៅ​ថ្ងៃទី១៣ ខែ​វិច្ឆិកានេះ មុនពេលចាកចេញពីប្រទេសកម្ពុជាទៅ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ នៅក្នុងប្រទេស សិង្ហបុរីរយៈពេល៣ថ្ងៃ សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហោះសារតាមរយៈហ្វេសបុកថា «ថ្ងៃនេះខ្ញុំនឹងដឹកនាំគណៈប្រតិភូ​​ទៅចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ​ នៅក្នុងប្រទេសសិង្ហបុរីរយៈពេល៣ថ្ងៃ​ ចាប់ពីថ្ងៃទី១៣​​ ដល់ថ្ងៃទី​១៦ ខែវិច្ឆិកា ២០១៨។ ទោះបីខ្ញុំចេញបំពេញបេសកកម្មនៅក្រៅប្រទេសក្ដី តែខ្ញុំតែងតែនឹករលឹកដល់បងប្អូន កូនក្មួយគ្រប់ទីកន្លែងទាំងអស់»។

ជាមួយគ្នានោះសម្តេចបានជូនពរ ដល់បងប្អូនជនរួមជាតិ មាន សុខភាពល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារ​កុំបីខាន។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន»។ កិច្ចប្រជុំនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី៕

Related Articles

Back to top button
Close
Close