គួរឲ្យកុមារប្រើប្រាស់ទូរស័ព្ទរយៈពេលប៉ុន្មានម៉ោងក្នុងមួយថ្ងៃទើបល្អ
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ ការប្រើប្រាស់ទូរស័ព្ទដៃនាពេលបច្ចុប្បន្នបានរីកដុះដាលគ្រប់ស្រទាប់ មិនថាចំពោះយុវវ័យ ឬសូម្បីកុមារនោះទេ ព្រោះវាគឺជាឧបករណ៍ដ៏ទាក់ទាញបំផុត ជាពិសេសចំពោះកុមារ។ ជាទូទៅយើងឃើញកុមារស្ទើរតែទាំងអស់ប្រើប្រាស់ទូរស័ព្ទច្រើនជាងធ្វើសកម្មភាពផ្សេងៗ។
តាមរយៈគ្រូពេទ្យឯកទេសបានឲ្យដឹងថាកុមារមិនគួរប្រើទូរស័ព្ទច្រើនជាងកន្លះម៉ោង ចំពោះកុមារដែលមានអាយុ៤ ទៅ៥ឆ្នាំ ចំពោះក្មេងដែលមានអាយុពី៦ ទៅ៧ឆ្នាំមិនគួរប្រើច្រើនជាង ១ម៉ោង និងច្រើនជាង ២ម៉ោង ចំពោះក្មេងជំទង់ដែលរៀនចាប់ពីថ្នាក់វិទ្យាល័យឡើងទៅ។
ចំពោះរយៈពេលនៃការប្រើប្រាស់ទូរស័ព្ទដៃដែលត្រឹមត្រូវ និងពុំមានផលប៉ះពាល់ គឺកុមារចាប់ពីអាយុចូលរៀនឡើងទៅ (អាយុ ៦ឆ្នាំឡើង) កុមារដែលមានអាយុចាប់ពី៤ឆ្នាំ ទៅ៥ឆ្នំា អាចប្រើប្រាស់ទូរស័ព្ទរយៈពេលតិចជាងកន្លះម៉ោង កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ទៅ៧ឆ្នំា អាចប្រើប្រាស់ទូរស័ព្ទ រយៈពេលតិចជាង ១ម៉ោង(លេងម្តង) និងកុមារចាប់ពីថ្នាក់វិទ្យាល័យឡើងទៅគួរប្រើប្រាស់ទូរស័ព្ទដៃរយៈពេលតិចជាង ២ម៉ោង(លេងម្តង)៕