សម្តេច​តេជោ ​ហ៊ុន​ សែន ​ជូន​ពរ​សាសនិក​ឥស្លាម​ក្នុង​រដូ​វបួស​ខែ​រ៉ម៉ា​ឌន​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយ​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និ​ងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែ​ន ​បាន​ផ្ញើ​សារ​អបអរ​សាទរ​ និង​សូម​ជូន​នូវ​ពរ​ជ័យ ​សិរី​សួស្ដី ​សុភមង្គល​ បវរ​មហា​ប្រសើរ ​ជូន​ដល់​បង​ប្អូន​សាសនិក​ឥស្លាម​កម្ពុជា​ក្នុង​ និ​ងក្រៅ​ប្រទេស ​រួម​ទាំង​បង​ប្អូន​ សាសនិក​ឥស្លាម​ នៅ​ទូទាំង​ពិភព​លោក​ផង​ដែរ​ ដែល​បាន​ចូល​បួស​ខែរ៉​ម៉ាឌន​ ដែល​កម្ពុជា​នឹង​ចាប់​ផ្ដើម​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១ ​ខែ ​រ៉ម៉ាឌន​ ឆ្នាំ​ ១៤៣៩ ​ម៉ូហាំ​ម៉ាត់ ​សករាជ ​ត្រូវ​នឹង​ថ្ងៃទី ​៣ ​កើត​ ខែ​ជេស្ឋ ​ឆ្នាំច ​សំរឹទ្ធ​ស័ក​ ព.ស​ ២៥៦២ ​ដែល​ត្រូវ​នឹង​ថ្ងៃទី ​១៧​ ខែ​ ឧសភា​ ឆ្នាំ ​២០១៨​។

សម្តេច​តេជោ ​ហ៊ុន​ សែន សូម​បួង​សួង​ឱ្យបង​ប្អូន​ទាំង​អស់ទ​ទួលបា​ននូវសេ​ចក្កីសុខ​សប្បាយ​ ក្ដី​មេត្តា​ ករុណា​ពី​អល់​ឡស់​គ្រប់ៗ​គ្នា ​និង ​សុំឱ្យអល់​ឡស់​ទទួល​យកនូ​វកុស​លផលបុណ្យខែ​បួសរ៉​ម៉ាឌន​ ទាំង​អស់​ដែល​បងប្អូន​បាន​ប្រតិបត្តិ​ សាង​ឡើង​កុំ​បី​អាក់ខាន​ឡើយ ​៕

Related Articles

Back to top button
Close
Close