សម្តេចតេជោ ហ៊ុន សែន បញ្ជាក់​អំពី​មូលហេតុ​បន្ត​កាន់តំណែង​២​អាណត្តិ​ទៀត

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ៖ តាមរយៈ Facebook ផ្ទាល់ខ្លួន​នៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់​អំពី មូល​ហេតុដែល​សម្តេច​ត្រូវ​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា យ៉ាងហោចណាស់​២​អាណត្តិ (១០​ឆ្នាំ​) ទៅមុខទៀត​នោះ​គឺ ដើម្បី​ធានា​ឲ្យ​បាន​សន្តិភាព និង​ការអភិវឌ្ឍន៍​យូរអង្វែង​ជូន​ប្រទេស​កម្ពុជា​។​

​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ថា «​ដើម្បី​ធានា​សន្តិភាព និង​ការអភិវឌ្ឍ យូរអង្វែង ខ្ញុំ​នឹង​បន្ត​ដឹកនាំ​ប្រទេសជាតិ យ៉ាងហោចណាស់​២​អាណត្តិ​ទៅមុខទៀត​។

អរគុណ បងប្អូន​ជនរួមជាតិ ដែល​បាន​ផ្តល់នូវ​ជំនឿ​ទុកចិត្ត គាំទ្រ​ឥត​ងាករេ និង​បោះឆ្នោត​ជូន​តែ​គណបក្ស ប្រជាជន​តាំងពីដើម​រហូតមក​» ។ សម្តេច​បន្តថា កម្ពុជា​សន្តិភាព គឺ​កំពុងផ្តល់​ឱកាស​ដល់ វិនិយោគ​គិ​ន​ជាតិ និង​អន្តរជាតិ​ចូលរួម​កសាង​ប្រទេស​ដោយ​គ្មាន​ការភ័យខ្លាច ហើយ​ពលរដ្ឋ កម្ពុជា​ក៏​អាចធ្វើ​ដំណើរ ទៅ​កំសាន្ត​នៅតាម​តំបន់​រមណីយដ្ឋាន​ទាំងនោះ កាន់តែ​ងាយស្រួល ទៀតផង ។​

​សម្តេច​បន្ថែមថា ដើម្បី​ធានា​សន្តិភាព និង​ការអភិវឌ្ឍ​យូរអង្វែង ខ្ញុំ​នឹង​បន្ត​ដឹកនាំ​ប្រទេសជាតិ យ៉ាងហោចណាស់​២​អាណត្តិ​ទៅមុខទៀត ។ ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ ចម្រុងចម្រើន​ក្នុង​គ្រួសារ និង​មាន​សំណាងល្អ​គ្រប់ៗ គ្នា​៕

Related Articles

Back to top button
Close
Close