រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​​នឹង​​ស្នើ​​លើក​លែង​ទោស​​បន្ធូរ​បន្ថយ​​ទោស​​ឲ្យ​​ទណ្ឌិត​៣​២១​​នាក់​​នាឱកាស​​ចូល​ឆ្នាំ​​ខ្មែរ​​

សារព័ត៌មាន​ Cambodia /

ភ្នំពេញ ៖ ថ្ងៃនេះ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍ​នា នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ដើម្បី​ពិនិត្យ​សំណើសុំ​បន្ធូរ រ​បន្ថយទោស និង​លើកលែងទោស​ក្នុងឱកាស​បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​ទទួលបាន​ពី​គណៈកម្មការ​ថ្នាក់​រាជធានី​ខេត្ត (​ពន្ធនាគារ​ចំនួន​២០) និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ​(​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤) លើ​បញ្ជី​ទណ្ឌិត​ស្នើសុំ​សរុប ៣២១​នាក់ (​ស្ត្រី​២៨​នាក់​)​។​

សូម​ជំរាប​ថា ជា​រៀងរាល់ឆ្នាំ​រាជរដ្ឋាភិបាល​កម្ពុជា​បានស្នើ​សុំ​ទៅ ព្រះមហាក្សត្រ​ដើម្បី​ព្រះរាជ​ប្រទាន​លើកលែងទោស​ទណ្ឌិត​ចំនួន​៣​លើក គឺ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ បុណ្យ​វិសាខបូជា និង​ព្រះ​រាជពិធី​បុណ្យអុំទូក​៕

Related Articles

Back to top button
Close
Close