ឯកឧត្តម ខៀវ កាញារីទ្ធ ចុះប្រគល់ផ្ទះមួយខ្នងដល់លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន
សារព័ត៌មាន Cambodia News/
តាកែវ (០៩ សីហា ២០១៧) ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្សី ព្រមទាំងមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៩ ខែសីហា នេះ បានចុះប្រគល់ផ្ទះមួយខ្នង ដែលស្ថិតនៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដល់លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន វីរៈសិល្បចាប៉ីដងវែង។
ផ្ទះមួយខ្នងនេះមានទទឹង៥ម៉ែត្រ បណ្ដោយ៧ម៉ែត្រ ដែលចំណាយថវិកាសាងសង់អស់ជិត១ម៉ឺនដុល្លារនេះ ជាអំណោយផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកស្រី។
ឯកឧត្តម ខៀវ កាញារីទ្ធ បាននាំនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើឲ្យលោក តាមដានយកិត្តទុកដាក់ដល់ លោកតា ប្រាជ្ញ ឈួន និងឲ្យបង្កើតសមាគមមនុស្សចាស់ងាយស្រួល ក្នុងការជួយពួកគាត់។
បន្ថែមពីនេះ ឯកឧត្តម ក៏បាននាំយកសម្ភារមួយចំនួន ប្រគល់លោកតាប្រាជ្ញ ឈួន មានថវិកា៥០០ដុល្លារ, ទូរទស្សន៍៤០អ៊ីង បំពាក់ឌីធីវី និងសម្ភារៈជាច្រើនទៀត៕