​អាមេរិក​​​នឹង​ធ្វើ​​​តេស្ត​​សាក​​ល្បង​​​សមត្ថ​​ភាព​​​មី​​ស៊ី​ល​​​របស់​​ខ្លួន​​​ដើម្បី​​បាញ់​​ទម្លាក់​​មី​​ស៊ី​ល​​របស់​​កូរ៉េខាង​ជើង​​

សារព័ត៌មាន​​ Cambodia News/

អាមេរិក (២០ មេសា ២០១៧) ៖ តាម​គេហទំព័រសារព័ត៌មាន CNN បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះឲ្យដឹងថា មន្ទីរ​ប៉ង់​តា​ហ្គោន​ (Pentagon) នៃក្រសួងការពារជាតិសហរដ្ឋអាមេរិកនឹងធ្វើតេស្តសាកល្បងសមត្ថភាពមីស៊ីលរបស់ខ្លួននៅក្នុងខែឧសភា ឆ្នាំ២០១៧ខាងមុខឆាប់ៗដើម្បីបាញ់ទម្លាក់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង និងដើម្បីធ្វើឲ្យប្រាកដថា សហរដ្ឋអាមេរិកអាចការពារប្រឆាំងនឹងការគំរាមកំហែងដោយអាវុធមីស៊ីលពីប្រទេសកូរ៉េខាងជើង ។

មន្ត្រីយោធាអាមេរិកបានបញ្ជាក់ឲ្យដឹងថា ការធ្វើតេស្តសាកល្បងនូវសមត្ថភាពមីស៊ីលរបស់សហរដ្ឋអាមេរិកនេះនឹងត្រូវបាញ់ចេញពីនាវាចម្បាំងនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលជាទីតាំងធំទូលាយមានភាពអំណោយផលដល់ការធ្វើតេស្តសាកល្បង ។

គម្រោងនៃការធ្វើតេស្តសាកល្បងសមត្ថភាពមីស៊ីលរបស់សហរដ្ឋអាមេរិកដើម្បីត្រៀមបាញ់ទម្លាក់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនេះ បានកើតឡើងក្រោយពេលមានភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍន៍អាវុធមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងផ្គើននឹងបម្រាមរបស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តអាមេរិកអស់ជាច្រើនលើកច្រើនសារួចមក ៕

6

Related Articles

Back to top button
Close
Close