អ្នកកាសែតកម្ពុជានឹងប្រៀបធៀបខ្លួនទៅហ្នឹងអ្នកសារព័ត៌មានតំបន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ ធ្នូ ២០១៦) ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លឹបអ្នកកាសែតកម្ពុជាបានឲ្យដឹងថា ការជួបជុំគ្នា នេះនឹងធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ « ការប្រៀបធៀបស្ថានភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងបណ្តាប្រទេសអាស៊ាន »។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្លឹបអ្នកកាសែតកម្ពុជា កម្មវិធីនេះនឹងរៀបចំឡើង នៅព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមទាំងវាគ្មិនដែលមានបទពិសោធន៍ និងស្នាដៃក្នុងវិស័យសារព័ត៌មានជាច្រើនរូបទៀត។
គោលបំណង នៃកិច្ចពិភាក្សានេះ ដើម្បីបង្កើនចំណេះដឹងបន្ថែមទៀត សម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា ទាក់ទងនឹស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធផ្សព្វផ្សាយ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់ ខណៈ ដែលវិស័យសារព័ត៌មានកំពុងស្ថិតក្នុងរបត់ថ្មី នៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប៕