សាលាក្រុងប្រាប់ទីតាំងបង្គន់អនាម័យសំរាប់អ្នកចូលរួមព្រះរាជពិធីបុណ្យអុំទូក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ តុលា ២០១៦) ៖ ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ លោក សំ សាមុត បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញមានបង្គន់អនាម័យថ្មី៥ទីតាំង ជាប្រភេទ បង្គន់ថ្មនិងបង្គន់អនាម័យចាស់មានស្រាប់ចំនួន៤២២បង្គន់ដែល។
ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងរៀបចំដាក់ពង្រាយទៅតាម គោលដៅដែលបានកំណត់ដើម្បីត្រៀមទទួលនិងជួយសម្រួលដល់ប្រជាពលរដ្ឋដែល អញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះ ព្រះខែអកអំបុកមានរយៈពេល៣ថ្ងៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៤និងថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០១៦នេះ។
យោងតាម មន្ត្រីសាលាក្រុងខាងលើ បង្គន់អនាម័យថ្មីចាស់គ្រោងនឹងដាក់នៅសួន មុខដអរិយក្សត្រ នៅទីលានប្រជាធិបតេយ្យ សួនសម្តេចហ៊ុនសែន សួន មហោស្រពមុខរដ្ឋសភា សួនមុខវត្តលង្កា សួនមាត់ទន្លេសួនច្បារជាប់ របងខាងលិចវាលព្រះមេរុ សួនឆ្នេរទន្លេ សួនខាងជើងផ្សារចាស់សួន កុមារវត្តភ្នំ សួនច្បារមុខCDCក្នុងបរិវេណសាលចតុមុខក្នុងបរិវេណ ផ្សាររាត្រី សួនមុខទូតបារាំង សួនមុខសូគីម៉ិចឬស្សីកែវនិង បង្គន់ជីករណ្តៅសម្រាប់កីឡាករអុំទូកនៅជ្រោយចង្វារត្រើយខាងកើតមាន ចំនួន២០០បង្គន់ផងដែរ។ក្នុងនោះមានបង្គន់អនាម័យថ្មីចំនួន៥កន្លែង ទៀតគឺសួនខាងត្បូងក្រុមសម្តេចឪ សួនក្រមង៉ុយ សួនមុខវត្តបុទុម វតី សួនច្បារគល់ស្ពានភ្លោះកោះពេជ្រ សួនខាងត្បូងសាលាចតុមុខ៕