ចាប់​ពី​​ថ្ងៃ​ទី​២​ ដល់​​ថ្ងៃ​៥ សីហា ខ្យល់​នឹង​បោក​បក់​ខ្លាំង​នៅ​តំបន់​សមុទ្រ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០១ សីហា ២០១៦) ៖ ចាប់ពី​ថ្ងៃទី២ សីហា ស្អែកនេះ រហូត​ដល់ថ្ងៃទី៥ ខែសីហា នៅ​តំបន់​សមុទ្រ នឹង​មាន​ខ្យល់​បោក​បក់ខ្លាំង ដែល​ត្រូវ​ទាមទារ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​ទេសចរណ៍​ទៅ​តំបន់​សមុទ្រ​មាន​ការ​ប្រុងប្រយ័ត្ន។

​ តាមប្រតិបត្តិព្យាករណ៍​អាកាសធាតុចេញផ្សាយ​នៅ​ថ្ងៃនេះ ឲ្យដឹង​ថា ករណីនេះ គឺ​ដោយសារតែ​ខ្យល់មូសុង​និរតី និង​ជ្រលង​សម្ពាធ​ទាប បង្កើន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា។​

​ ស្ថានភាព​នេះ នឹងធ្វើ​ឲ្យ​តំបន់​សមុទ្រ នៅ​ថ្ងៃទី​១ ខែសីហា អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច​, ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៥ ខែសីហា អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ជោគជាំ។​

​ដោយឡែក​តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប ថ្ងៃទី​១ សីហា អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច​, ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៧ សីហា ភ្លៀង​នឹង​បង្កើន​ការធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​មធ្យម ទៅ​ច្រើន៕​

1

 

Related Articles

Back to top button
Close
Close