បំផ្ទុះគ្រាប់បែកនៅស៊ីរី ស្លាប់មនុស្សជាង ៧០នាក់
សារព័ត៌មាន Cambodia News/
ស៊ីរី (០១ កុម្ភៈ ២០១៦) ៖ ការបំផ្ទុះគ្រាប់បែកដែលត្រូវក្រុមរដ្ឋអ៊ីស្លាមចេញមុខ ទទួលខុសត្រូវ បានសម្លាប់មនុស្សជាង៧០នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចុះផ្សាយលើគេហទំព័រ Channel News Asia។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១មករា នៅជិតវិហារស៊ីអ៊ីតមួយកន្លែងខាងក្រៅក្រុងដាម៉ា(Damascus)ប្រទេស ស៊ីរី។ នេះបើតាមការបញ្ជាក់បន្ថែមពីក្រុមអ្នកតាមដានស្ថានការណ៍។
ការបំផ្ទុះនេះផងដែរ កើតឡើងស្របពេលដែលបេសកជនពិសេសអង្គការសហប្រជាជាតិបានចាប់ផ្ដើម កិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ និយាយពីបញ្ហាសន្ដិភាពក្នុងប្រទេសស៊ីរី។អ្នកស៊ើបអង្កេតបញ្ហា សិទ្ធិមនុស្សនៅស៊ីរីបានបញ្ជាក់ថា មនុស្ស៧១នាក់បានស្លាប់ នៅក្នុងការបំផ្ទុះពីរលើក។ ការបំផ្ទុះលើកទីមួយគឺនៅក្នុងរថយន្ដ ហើយការបំផ្ទុះគ្រាប់បែកលើកទីពីរគឺអ្នកបំផ្ទុះគ្រាប់បែកអត្ដឃាត បានពាក់ខ្សែរក្រវ៉ាត់គ្រាប់បែក រួចចូលទៅបំផ្ទុះនៅកន្លែងមានមនុស្សប្រមូលផ្ដុំ៕