សម្តេច ​ហ៊ុន សែន​​ លើកឡើងថា ​​វិស័យ​​កីឡា​​កម្ពុជា​​នឹង​​រីក​ចម្រើន​​ពេល​​ពហុ​កីឡា​ដ្ឋាន​​មរតក​​តេជោ​​សាងសង់​​រួច​រាល់​​

​សារព័ត៌មាន​​ Cambodia News/

​​ភ្នំពេញ (១៦ វិច្ចិកា ២០១៥) ៖ សម្តេច​ ហ៊ុន សែន លើកឡើងថា វិស័យ​កីឡា​កម្ពុជា​នឹង​រីក​លូតលាស់​ឆាប់រហ័ស​ក្នុងពេល​ដ៏​ខ្លី ក្រោយ​ពេល​​ដែល​​ពហុ​កីឡា​ដ្ឋាន​​ជាតិ​ មរតក​តេជោ សាងសង់​រួច​នៅ​មុន​ឆ្នាំ​២០២៣​ខាងមុខនេះ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ សម្តេច​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៥​វិច្ឆិកា​។​

ជា​មួយ​គ្នា​នេះ ​សម្តេច​ ហ៊ុន សែន បានលើក​ទឹកចិត្ត និង​ជំរុញ​យុវជ​នឲ្យចូលរួម​ក្នុ​ង​វិស័យ​កីឡា​ឱ្យ​កាន់តែ​ច្រើន​ ពិសេស​ ​​​​កីឡា​វាយ​កូន​ហ្គោល ព្រោះ​វា​ជា​ប្រភេទ​កីឡា​ងាយ​ហ្វឹកហាត់ ដែល​​យើង​អាច​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​បាន​។ ​​សម្តេច ហ៊ុន សែន​បន្តថា សព្វថ្ងៃ​យើង​មាន​ទីលាន​ហាត់​វាយ​កូន​ហ្គោល​ជាច្រើន​កន្លែង​ដែល​ជួយ​សម្រួល​ដល់​ការហ្វឹកហាត់​របស់​កីឡាករ ដែល​មាន​ចំណង់​ចំណូលចិត្ត​លើ​កីឡា​វាយ​កូន​ហ្គោល​។

សូមជម្រាបថា ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ បាន​សាងសង់ឡើង​កាលពី​ខែ​មេសា ឆ្នាំ​២០១៣ មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ឬ​ស្សី​កែវ ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ឧកញ៉ា​លី​យ៉ុង​ផាត់ លើ​ទំហំ​ផ្ទៃ​ដី​ជាង​៨៥​ហិកតា ដែល​អាច​ផ្ទុក​អ្នក​អង្គុយ​ទស្សនា​បាន​រហូត​ដល់​ទៅ​ជាង​៧​ម៉ឺន​នាក់​។ តាម​គម្រោង ពហុកីឡាដ្ឋាន​នេះ​នឹង​សម្រេច​ការសាងសង់​១០០​ភាគរយ​យ៉ាងយូរ​នៅ​ឆ្នាំ​២០២១​ខាងមុខ​៕

1

 

Related Articles

Back to top button
Close
Close