របបរបស់លោក បាស្ហារអាល-អាស្សាដ កំពុងឈានទៅរកការដួលរលំ

ទីក្រុងដាម៉ាសឋិតនៅក្នុងភ្នក់ភ្លើងសង្គ្រាម ថ្ងៃពុធទី១៨កក្កដាឆ្នាំ២០១២

ទីក្រុងដាម៉ាសឋិតនៅក្នុងភ្នក់ភ្លើងសង្គ្រាម ថ្ងៃពុធទី១៨កក្កដាឆ្នាំ២០១២

AFP PHOTO/YOUTUBE

ភេរវកម្មអត្តឃាតកាលពីម្សិលមិញនៅទីក្រុងដាម៉ាសដែលបានផ្តាច់ជីវិត មេដឹកនាំស៊ីរីសំខាន់ៗបីនាក់ ហើយដែលជាអ្នកស្និទ្ធនឹងប្រធានាធិបតីបាស្ហារអាល-អាស្សាដ គឺពិតជាការវាយប្រហារមួយដ៏សែនដំណំចំកណ្តាលបេះដូងនៃរបបគ្រប់គ្រង ផ្តាច់ការស៊ីរី។ ការវាយប្រហារគ្នាយ៉ាងសែនហិង្សានៅរដ្ឋធានីដាម៉ាសនេះបានបណ្តាលឲ្យមានមនុស្សស្លាប់រាប់រយនាក់។

ភេរវកម្មអត្តឃាតដ៏សែនហិង្សាកាលពីថ្ងៃពុធម្សិលមិញ ដែលបានសម្លាប់មេដឹកនាំស៊ីរីសំខាន់ៗបីនាក់គឺពិតជាបានបង្ហាញ ឲ្យឃើញថា ប្រព័ន្ធការពារសន្តិសុខនៃរបបគ្រប់គ្រងបាស្ហារអាល-អាស្សាដមានកង្វះ ខាតច្រើន។ ឥស្សរជនស៊ីរីបីនាក់ដែលបានត្រូវ ភេរវកម្មអត្តឃាតផ្តាច់ជីវិតនោះ សុទ្ធជាមនុស្សដ៏ស្និទ្ធនិងដ៏សំខាន់សម្រាប់ បាស្ហារអាល-អាស្សាដ ដែលក្នុងនោះមាន៖

-រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ីរីលោក Daoud Rajha។
-ឧត្តមសេនីយ៍ Hassan Turkmani ភូឈួយអនុប្រធានាធិបតី។
-អនុរដ្ឋមន្ត្រីក្រសួងការពារជាតិស៊ីរី លោក Assef Shawkat ដែលត្រូវជាបងថ្លៃរបស់ បាស្ហារអាល-អាស្សាដ។

គួរកត់សម្គាល់ថា ទីកន្លែងប្រជុំដែលដឹកនាំដោយ ឧត្តមសេនីយ៍ Hassan Turkmani គឺជាទីកន្លែងដែលមានប្រព័ន្ធការពារសន្តិសុខយ៉ាងមាំទាំ។ ក៏ប៉ុន្តែ ដោយហេតុតែនៅមានកង្វះខាត អង្គរក្សម្នាក់ដែលមានទំនាក់ទំនងជាមួយកងកម្លាំងស៊ីរីសេរី សម្រេចបានជោគជ័យក្នុងការធ្វើភេរវកម្មអត្តឃាត ដោយបានផ្តាច់ជីវិតមេដឹកនាំស៊ីរីយ៉ាងសំខាន់ៗបីនាក់ និងធ្វើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Mohammed Ibrahim al-Chaar រងរបួស ក៏ដូចគ្នាអ៊ីចឹងដែរសម្រាប់ ប្រមុខសន្តិសុខជាតិស៊ីរី លោក Hicham Bekhtiar។ (សង្ខេបពី RFI)

Related Articles

Back to top button
Close
Close