ចិនបញ្ជូនទូកនេសាទមួយក្រុមទៅកាន់ប្រជុំកោះ Spratleys

កោះTruong Sa នៅសមុទ្រចិនខាងត្បុងដែលវៀតណាមទាមទារយកទៅគ្រប់គ្រង

កោះTruong Sa នៅសមុទ្រចិនខាងត្បុងដែលវៀតណាមទាមទារយកទៅគ្រប់គ្រង

© REUTERS

ទូកនេសាទចិនមួយក្រុមបានទៅដល់ប្រជុំកោះ Spratleys នៅល្ងាចថ្ងៃអាទិត្យម្សិលមិញ។ ជាលើកទីមួយ មិនធ្លាប់មានដែលចិនបញ្ជូនទូកនេសាទចំនួនច្រើន នៅក្នុងតំបន់ទឹកដែលចិនកំពុងមានជម្លោះជាមួយប្រទេសនៅអាស៊ីផ្សេងទៀត នៅសមុទ្រចិនភាគខាងត្បូង។ តៃវ៉ាន់វិញដែលបានទាមទារចំណែកគ្រប់គ្រងលើប្រជុំកោះ Spratleys ដែរនោះ បាននិយាយថា សមាជិកបណ្ឌិតសភាតៃវ៉ាន់ មួយក្រុមបានធ្វើទស្សនកិច្ច កាលពីថ្ងៃអាទិត្យម្សិលមិញ នៅប្រជុំកោះ Spratleys។

យោងតាមក្រសួងការពារជាតិតៃវ៉ាន់ ក្រុមបណ្ឌិតសភាមកពីវិទ្យាស្ថានបច្ចេកវិទ្យាមហាសមុទ្រ និងកិច្ចការជើងទឹកតៃវ៉ាន់ បានធ្វើទស្សនកិច្ច រយៈពេលពេញមួយចុងសប្តាហ៍មុននេះ នៅតំបន់ទឹកជិតប្រជុំកោះSpratleys។ ពួកគេបានប្រមូលព័ត៌មានជាច្រើនស្តីពីមធ្យោបាយដឹកជញ្ជូនទៅកាន់ប្រជុំ កោះSpratleys ការថែរក្សាសន្តិសុខជាតិ និងការការពារប្រព័ន្ធអេកូសាស្រ្តនៅសមុទ្រចិនភាគខាងត្បូង។

វត្តមានរបស់អ្នកស្រាវជ្រាវតៃវ៉ាន់ នៅជិតប្រជុំកោះSpratleys កើតមាន នៅក្នុងពេលកាសែតក្នុងស្រុកតៃវ៉ាន់បានសរសេរចុះផ្សាយពីផែនការរបស់ រដ្ឋាភិបាលតៃវ៉ាន់ ក្នុងការពង្រីកទីលានចុះចតរបស់ខ្លួន នៅលើកោះTaiping ដែលជាកោះធំជាងគេ នៅប្រជុំកោះ Spratleys។ (RFI)

Related Articles

Back to top button
Close
Close