ក្រុម​សហជីព​ទួក​គី​ប្រកាស​ធ្វើ​កូដ​កម្ម​ជុំ​វិញ​មនុស្ស​ស្លាប់​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​ឆេះ​អណ្ដូង​រ៉ែ​ធ្យូង​ថ្ម​

សារព័ត៌មាន​​ Cambodia News/

ទួកគី (១៦ ឧសភា ២០១៤) ៖ ក្រុម​សហជីព​​ប្រទេស​ទួកគី​​មួយក្រុម ​បាន​ប្រកាស​​ធ្វើ​កូដកម្ម ​បន្ទាប់ពី​មនុស្ស​​ប្រមាណ​ជា​​២០០​នាក់ ​បាន​ស្លាប់​​បាត់បង់​ជីវិត​ ក្នុង​ហេតុការណ៍​​ឆេះ​អណ្ដូងរ៉ែ​ធ្យូង​ថ្ម​ ខណៈ​ដែល​​កម្មករ​ទាំង​នេះ ​កំពុង​រុករក​រ៉ែ​​នៅ​ទីក្រុង​ សូ​មា ភាគ​ខាងលិច​​ប្រទេស​ទួកគី​។​​

ការប្រកាស​​ធ្វើ​កូដកម្ម​នេះ​ ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៥​​ខែ​ឧសភា​  ស្ថិតនៅ​​តំបន់​​កន្លែង​​រ៉ុក​រករ៉ែ​។​ មូលហេតុ​​ដែលក្រុម​​សហជីព​​ធ្វើ​កូដកម្ម​ដូច្នេះ​ គឺ​ចង់ឱ្យ​​ក្រុមហ៊ុន​​ទទួលខុសត្រូវ​​ចំពោះ​កម្មករ​ ព្រោះ​ការផ្ទុះ​ឆេះ​​អណ្ដូងរ៉ែ​​ជា​ការ​ធ្វេសប្រហែស​​របស់​​ក្រុមហ៊ុន​។​

សូមបញ្ជាក់​ថា ​រហូតមកដល់​​ពេលនេះ​​មាន​មនុស្ស​ស្លាប់​ប្រមាណ​​​២៧៤​នាក់​ និង​ជាង​៣០០​​នាក់​​បាន​ជួយ​​សង្រោះ​​ទាន់​ពេលវេលា​ និង​ជាង​​២០០​នាក់​​បន្ត​ ជាប់​​នៅ​ក្រោម​ដី​ ក្នុង​ចំណោម​​មនុស្ស​​នៅ​ទីនោះ​​ប្រមាណ​ជាង​៧០០​នាក់​។​ ​យ៉ាងណាក៏ដោយ​ ចំនួន​អ្នក​ស្លាប់​​អាច​នឹង​មាន​​ការកើនឡើង​​ជា​បន្តបន្ទាប់​ទៀត​៕​

20140515 Leang Titha

Related Articles

Back to top button
Close
Close