ក្រុម Hackers កម្ពុជា ​ព្រមាន​បន្ត​វាយ​លុក ​វេប​សាយ​រដ្ឋាភិ​បាល ​

សារព័ត៌មាន​​ Cambodia News​/

iStock_000019291111XSmallភ្នំ​ពេញ (២៥ មេសា ២០១៤) ៖ ក្រុម​Hackers​រឺ Anonymous Cambodia​ កាល​ពីពាក់​កណ្តាល​យប់ថ្ងៃ​​ទី២៥ មេសា ​បានចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិ​ការ វាយ​លុក​លើ​ប្រព័ន្ធ​ទិន្នន័យរបស់​ វេប​​​សាយ​កម្ម​វិធី​កំណែ​ទម្រង់ ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ​​http://pfm.gov.kh/  និង​វេប​សាយ​សាលា​ខេត្ត​សៀម​រាប​ ​ព្រមទាំង​បាន​ព្រមានថា​ ពួកគេនឹងលុប​ ទិន្នន័យ​របស់​វេបសាយកម្មវិធីកំណែទម្រង់ ការ​​​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារ​ណៈ​ ទាំងអស់ដើម្បីជាការព្រមាន។

យ៉ាងណាក៏ដោយបើតាម ការបង្ហាញនៅលើទំព័រហ្វេសរបស់ក្រុមHackers កម្ពុជា ឈ្មោះ Anonymous Cambodia បាន​ឲ្យដឹងថា ការព្រមានតាមរយៈ ការលួចយកទិន្នន័យ របស់វេប សាយស្ថាប័នជាតិសំខាន់នេះ ដើម្បី​ជាថ្នូរ​នឹង​ការ​ដោះ​លែង​​​​​សមាជិក​ក្រុម២នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗនេះ។

Related Articles

Back to top button
Close
Close