ប្រវត្តិ​ពិធីបុណ្យ​ចូលឆ្នាំ​ខែ្មរ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (១០ មេសា ២០១៤) ៖  ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ គឺជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ក្នុងចំណោម​បុណ្យ ប្រពៃណីជាតិ​ធំៗ ចំនួន​៣ ដែល​រួមមាន ៖ បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក ដែល​ពិធី​ទាំងនេះ ជា​បុណ្យ​ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ មាន​តាំងពី​បុរាណកាល​មក ដែល​ពិធីបុណ្យ​ទាំងនេះ ត្រូវបាន​ប្រជាជន​ខ្មែរ​ប្រកាន់​ខ្ជាប់ខ្ជួន និង​ធ្វើការ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​មិនដែល​ខកខាន​នោះទេ​។​

khmer-new-year-2014-300x222បុណ្យចូលឆ្នាំ មាន​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​១ ជា​ថ្ងៃ​មហាសង្ក្រាន្ត ដែល​ត្រូវជា​ថ្ងៃ ប្រជាជន​គ្រប់រូប​សែនព្រេន ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​, ថ្ងៃទី​២ ជា​ថ្ងៃ​វ័ន​ប័ត​, និង​ថ្ងៃទី​៣ ជា​ថ្ងៃ​ឡើង​ស័ក ហើយ​ក្នុង​រយៈពេល​បី​ថ្ងៃនេះ មានការ​លេងល្បែង​ប្រជាប្រិយ​គ្រប់យ៉ាង ហើយ​ក៏មាន​កម្មវិធី​កំសាន្ត​ជាច្រើន​ផ្សេងទៀត ដូចជា​មានការ​រាំ​កំសាន្ត​នៅតាម​ភូមិ​ស្រុក​នានា​ទូទាំង​ប្រទេស​កម្ពុជា​។​

​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​២០១៤​នេះ ចូលឆ្នាំ​ខ្មែរ ចាប់ពី​ថ្ងៃទី​១៤,១៥,១៦ ខែមេសា ហើយ​ចូល​នៅវេលា​ម៉ោង​៨ និង​៧​នាទី​ព្រឹក​ថ្ងៃ​ច័ន្ទ​។

ប្រវត្តិ​​នៃ​​ចូល​ឆ្នាំ​ខ្មែរ​មាន​ដូចតទៅ​. មានរឿង​និទាន​មួយ បាន​តំណាល​ថា កាលពី​ព្រេង​នាយ មាន​បុត្រា​របស់​សេដ្ឋី ដែលជា​កុមារ​ម្នាក់​ឈ្មោះ ធម្មបាល​កុមារ ជា​អ្នកមាន​ចំណេះ​វិជ្ជា​ជ្រៅជ្រះ និង​មាន​បញ្ញា​វៀងវៃ ចេះ​ចប់​នូវ​គម្ពីរ​ត្រៃវេទ​តាំងពី​អាយុ​បាន ០៧​ឆ្នាំ​។ សេដ្ឋី​បិតា បាន​កសាង​ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ​នៅ​ឆេ្នរ​ទ​នេ្ល ជាទី​លំនៅ​នៃ​បក្សី​ទាំង​ឡាយ ហើយ​ហេតុ​នៃ​ការ​សាង​ប្រាសាទ​នេះ​គឺ​ដោយសារ ធម្មបាល​កុមារ ចេះ​ស្តាប់​ភាសា​បក្សី​ទាំងឡាយ​ទាំងពួង​ផង ហើយ​បាន​ក្លាយជា​អាចារ្យ ស​មែ្ត​ង​មង្គល​ផ្សេងៗ​ដល់​មនុស្ស ដែល​ធ្វើឱ្យ​មនុស្សលោក​កោតសរសើរ​ដល់​ធម្មបាល​កុមារ ថា​ជា​អ្នកប្រាជ្ញ និង​ជា​អ្នកមាន​បុណ្យ​។​

​ដំណឹង​នេះ ក៏បាន​លេចឮ​ដល់ កបិល​មហាព្រហ្ម ដែលជា​អ្នកមានអំណាច នៅក្នុង​ចក្រ​វា​ឡ​ទាំងមូល​។ ព្រះព្រហ្ម ចង់ដឹង​យ៉ាងខ្លាំង ពី​ប្រាជ្ញា​របស់​ធម្មបាល​កុមារ ទ្រង់​ក៏​ចុះ​ពី​ឋាន​សួគ៌​មក ដើម្បី​ល្បងប្រាជ្ញា​ជាមួយ​ធម្មបាល​កុមារ ពេលនោះ​កបិល​មហាព្រហ្ម បានដាក់​ប្រ​សា្ន ៣ “​ខ​” ដល់​ធម្មបាល​កុមារ ដោយ​សន្យា​ទុក​ថា បើ​ដោះប្រស្នា​បាន នឹង​កាត់​ក្បាល​បូជា​ដល់​ធម្មបាល​កុមារ តែបើ​ដោះ​មិន​រួច​នឹង​កាត់​ក្បាល ធម្មបាល​កុមារ​វិញ​។​

ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារពេល​ចំនួន ៧​ថៃ្ង​សិន ដើម្បី​គិត​ដោះស្រាយ​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ថៃ្ង​ហើយ ក៏​នៅតែ​គិត​មិនឃើញ ដឹងខ្លួន​ថា​ព្រឹក​នេះ​ខ្លួន​នឹងត្រូវ​ស្លាប់ ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ​។ ដូ​ច្នេះគួរតែរ​ត់ទៅ​លាក់ខ្លួន​ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួនឯង​ប្រសើរ​ជាង គិត​ហើយ​ទើប​ចុះ​ពី​ប្រាសាទ ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយគូរ ដើមត្នោត​នោះ​សត្វ​ឥ​ន្រី្ទ​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ​។

វេលាយប់​ឥ​ន្រី្ទ​ញី​សួរ​ឥន្ទ្រី​ឈ្មោល​ថា ព្រឹក​នេះ​យើង​បាន​អាហារ​ពី​ណា​ស៊ី​? ឥ​ន្រី្ទ​ឈ្មោល​ឆ្លើយថា យើង​នឹង​ស៊ីសាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កបិល​មហាព្រហ្ម​សម្លាប់ ព្រោះ​ដោះប្រស្នា​មិន​រួច​។ ឥ​ន្រី្ទ​ញី​សួរថា ប្រស្នា​នោះ​ដូច​មេ្ត​ច ? ឥ​ន្រី្ទ​ឈ្មោល ឆ្លើយថា : វេលា​ព្រឹក​សិរី​សួ​សី្ត​ស្ថិត​នៅទីណា ? ត្រូវ​ឆ្លើយថា នៅមុខ ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹក​លប់មុខ ខ​១, ថៃ្ង​ត្រង់​សិរី​ស្ថិតនៅ​ត្រង់ណា ? ត្រូវ​ឆ្លើយថា នៅ​ទ្រូង ហេតុ​នោះ​ទើប​មនុស្ស​ត្រូវយក​ទឹក​លាង​ទ្រូង ខ​២, វេលា​ល្ងាច​សិរី​ស្ថិត​នៅទីណា ? ត្រូវ​ឆ្លើយថា នៅ​ជើង ហេតុនេះ ទើប​មនុស្ស​ទាំងឡាយ​ត្រូវយក ទឹក​លាង​ជើង ខ​៣​។ ធម្មបាល​កុមារ​បានឮ​ដូ​ចេ្នះក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ​។​

លុះ​ព្រឹក​ឡើង​កបិល​មហាព្រហ្ម ក៏​មក​សួរ​ប្រស្នា​ពី​ធម្មបាល​កុមារ ហើយក៏​ឆ្លើយ​ដោះ​ស្រាយ តាម​ដែល​បានឮ​មក កបិល​មហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់ ដែលជា​បាទ​បរិ​ចា​វិកា​ព្រះឥន្ទ្រ មក​ប្រាប់ថា ឥឡូវ បិតា​ត្រូវ​កាត់​ក្បាល​បូជា​ធម្មបាល​កុមារ តែបើ​ដាក់​ក្បាល​​នោះ​លើ​ផែនដី ក៏​នឹង​កើតជា​ភ្លើង​ឆេះ​ទាំង​លោកធាតុ បើ​បោះ​ទៅលើ​អាកាស​ភ្លៀង​ក៏​រាំង បើ​ចោល​ក្នុង​មហាសមុទ្រ​ទឹក​ក៏​រីងស្ងួត​ហួត​អស់ ដូ​ចេ្នះសូម​ឲ្យ​កូន​ទាំង ០៧​នាក់ យកពាន​មក​ទទួល​ក្បាល​។

ថា​ហើយក៏​កាត់​ក្បាល​ហុច​ទៅ​ឲ្យ នាង​ទុ​ង្សា ជា​កូនច្បង នាង​ទុ​ង្សា​ក៏​យកពាន​ទៅ​ទទួល​ក្បាល​បិតា ហើយ​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ ៦០​នាទី ហើយក៏​អញ្ជើញ​ទៅ​ប្រតិស្ឋាន​ទុក ក្នុង​មណ្ឌល​នៅក្នុង​គុហា​គន្ធ​មាលី ភ្នំ​កៃលាស បូជា​គ្រឿង​ទិព្វ​ផ្សេងៗ ព្រះ​វិស្សកម្ម​ទេវបុត្រ ក៏​និមិត្ត​រោង​ទព្វ​ដ៏ ហើយដោយ​កែវ ០៧​ប្រការ ឈ្មោះថា “​ភគវតី​សភា​” ឲ្យ​ជាទី​ប្រជុំ​នៃ​ទេវតា លុះដល់​គម្រប់ ០១​ឆ្នាំ ជា​សង្ក្រាន្ត​នាង​ទេពធីតា​ទាំង ០៧ ក៏​ផ្លាស់​វេន​គ្នា​មក​អញ្ជើញ ក្បាល​កបិល​មហាព្រហ្ម ចេញមក​ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុ​រាល់ៗ​ឆ្នាំ ហើយ​ត្រឡប់​ទៅ​ស្ថាន ទេវលោក​វិញ៕

Related Articles

Back to top button
Close
Close