ផ្កាយ​រណប​ជប៉ុន​ចាប់​បាន​រូប​ភាព​ ១០​ផ្ទាំងបន្ថែម

សារព័ត៌មាន​ Cambodia News/

20140328 Phengជប៉ុន (២៨ មិនា ២០១៤) ៖ បន្ទាប់​ពី​​ផ្កាយ​រណប​​របស់​​បារាំង​ និង​​ផ្កាយ​រណប​របស់​​ថៃ​​ ចាប់​បាន​​រូបភាព​​ជា​ច្រើន​​ផ្ទាំង​​អណ្ដែត​​នៅ​លើ​​ផ្ទៃ​សមុទ្រ​​ឥណ្ឌា​ ដែល​​គេ​សង្ស័យ​ថា​​ជា​​បំណែក​​របស់​​យន្ដហោះ​​​ប៊ូ​អ៊ីង​​៧៧៧​​របស់​​ ម៉ាឡេស៊ី ​​រួចមក​ ពេលនេះ ​​ផ្កាយរណប​​របស់​​ជប៉ុន​ បាន​​បង្ហាញ​​នូវ​​រូបភាព​​ចំនួន​​១០​ផ្ទាំង​​បន្ថែម​ទៀត​​ហើយ​​ អណ្ដែត​​នៅ​លើ​ទឹក​។​

រូបភាព​​ទាំង​​១០​​ផ្ទាំង​​ដែល​​ផ្កាយរណប​​របស់​​ជប៉ុន​​ចាប់បាន​ គឺ​ស្ថិតនៅ​​ចម្ងាយ​​២៥០០​​គីឡូម៉ែត្រ​ ភាគ​និរតី​​នៃ​ទីក្រុង​ ភឺស​ ដែល​​ជា​​ទីក្រុង​​ស្ថិតនៅ​​ភាគ​ខាងលិច​​ប្រទេស​​​អូស្ដ្រាលី​​ នៅ​ម៉ោង​​ប្រមាណ​ជា​​៩​ព្រឹក​ និង​ម៉ោង​​៣​រសៀល​​ថ្ងៃ​ទី​២៦​​ខែ​មីនា​។​

នេះ​​បើ​តាម​​ការបញ្ជាក់​ ​ពី​ភ្នាក់ងារ​​សារព័ត៌មាន​ ក្យូ​ដូ​ និង​ ​ជី​ជិ​ របស់​​ជប៉ុន​។​ បើ​តាម​​ព័ត៌មាន​​ពី​ប្រព័ន្ធ​​ផ្កាយ​រណប​​បាន​ឱ្យដឹង​​ទៀត​ថា​ រូបភាព​​ទាំងអស់​​នោះ​ មាន​​បណ្ដោយ​​​ប្រមាណ​ជា​​៨​ម៉ែត្រ​​និង​ទទឹង​​ប្រមាណ​ជា​​៤​ម៉ែត្រ​ ដែល​​រដ្ឋាភិបាល​​របស់​​ជប៉ុន​​បាន​​សន្និដ្ឋាន​ថា​ វា​​គឺជា​​បំណែក​​នៃ​យន្ដហោះ​​ ម៉ាឡេស៊ី​ ​ដែល​​បាន​បាត់​​ខ្លួន​៕

Related Articles

Back to top button
Close
Close