អូស្ត្រាលី ​រក​ឃើញ​បំណែក​ថ្មី​ បង្ហាញ​កាន់​តែ​ច្បាស់​ពីយន្ត​ហោះ​ម៉ា​ឡេ​ស៊ី​ដែល​បាត់​

សារព័ត៌មាន​​ Cambodia News​/

អូស្ត្រាលី (២៤ មិនា ២០១៤) ៖ អូស្ត្រាលី ដែល​កំពុង​បើក​ការស៊ើបអង្កេត ករណី​បាត់​យន្តហោះ​ម៉ាឡេស៊ី​ជើងហោះហើរ ​MH370 ​បញ្ជាក់ថា បំណែក​ថ្មី​ដែល​ទើប​រកឃើញ​នៅ​ទាបភ្លឺ​ថ្ងៃ​ចន្ទ​នេះ​ស៊ីចង្វាក់​និង​បំណែក​ ដែល​រកឃើញ​កាលពី​ចុង​សប្តាហ៍​មុន​។​

ផែនទីដែលបង្ហាញពីទីតាំងរកឃើញបំណែកយន្តហោះ
ផែនទីដែលបង្ហាញពីទីតាំងរកឃើញបំណែកយន្តហោះ

មន្ត្រី​អូស្ត្រាលី ថ្លែងថា បំណែក​ពួក ខ្សែក្រវ៉ាត់ និង​បំណែក​ផ្សេងៗ ដែល​រកឃើញ​កាលពី​ថ្ងៃ​សៅរ៍​និង ការ​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃ​នេះ​ទៀត  កាន់តែ​បង្ហាញ​ក្តីសង្ឃឹម​ពី​ការស្វែងរក​យន្តហោះ​របស់​ម៉ាឡេស៊ី មាន​អ្នក​ជិះ ​២៣៩​នាក់ ដែល​បាត់​កាលពី​ថ្ងៃ​ទី​៨​ខែ​មីនា​នោះ​។ នេះបើ​តាម​បណ្តាញសារព័ត៌មាន ​Channel News Asia​។​

​នៅ​ចុង​សប្តាហ៍​នេះ ចិន និង​បារាំង​បាន​រកឃើញ​បំណែក​ប្រហាក់ប្រហែល​គ្នា​នៅ​សមុទ្រ​ឥណ្ឌា ដែល​មាន​ចម្ងាយ​ ២៥០០គីឡូម៉ែត្រ ភាគ​ត្បូង​ជាង​ខាង​លិច នៃ​ទីក្រុង Perth របស់​អូស្ត្រាលី​។

លទ្ធផល​ស្រា​ជ្រាវ​ចុងក្រោយ​បង្ហាញថា បំណែក​ផ្សេងៗ​ដែល​រក​ឃើញ​នៅ​មហាសមុទ្រ​ឥណ្ឌា​នោះ ស៊ីចង្វាក់​និង យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​ដែលប​បាត់ជាង​២​សប្តាហ៍​មក​នេះ​៕

Related Articles

Back to top button
Close
Close